Choose Language:   kh | en
ព៌តមានកសិកម្មទូទៅ
បច្ចេកទេសដាំឃ្លោក

១-ការជ្រើសរើសពូជ​
ជ្រើសរើសពូជ ណាដែលល្អមកទុកពូជដាំ។
 
២-ការរៀបចំដី​
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង  ​។​​  ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ  ហើយទុករយះពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ ហើយរាស់អោយរាប ស្មើរតែម្ដង។    បន្តាប់មក​លើករង ដាំ កាប់រណ្តៅដាំដែលមានទំហំ៤តឹកបួនជ្រុងពីគុម្ភ០.៧ម៉ែត្រ។
 
៣-ការដាំដុះ
យកគ្រាប់ឃ្លោក ទៅត្រាំទឹក៦ទៅ១២ម៉ោងបន្តាប់មកយកដាក់ដាំ ក្នុងកន្ទោងបណ្តុះកូនសិន​  ទើបយកកូនដែលបណ្តុះមានស្លឹក៣ទៅ​៤​មកដាំក្នុងរណ្តៅ។
 
៤-ការប្រើជី​​ PN
​រយះពេល១៥ថ្ងៃយើងប្រើជី PN​ម្តងជាលើកទីមួយដោយប្រើ​ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។  លើកទីពីរយើង ដាក់១៥ថ្ងៃបន្តាប់ពីដាក់ លើកទមួយហើយដោយ ប្រើជី៣មុខ ក្នុង​មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។​​​​​លើកទី៣យើងដាក់១៥​ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។

៥-ការថែទាំ
-ស្រោចទឹក
-ជ្រុំគល់ដកស្មៅ
-ការពាររោគបំផ្លាញ
       
៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣០ទៅ៤៥ថ្ងៃ អាចប្រមូលផលបាន​ហើយ។

Souces: http://www.cnadcambodia.org/

ព័ត៌មានផ្សេងៗទៀត