Choose Language:   kh | en
ព៌តមានកសិកម្មទូទៅ
បច្ចេកទេសដាំគូឆាយ

-ការជ្រើសរើសពូជ
ជ្រើសរើសកូនគូឆាយ ណាដែលថ្លោសល្អ  មិនយកកូនដែលខ្ចីពេក​ប្ញចាស់ពេក​​  ។ ជ្រើសរើសគល់គូឆាយ ណាដែលថ្លោសល្អ  កាត់ប្ញសចេញបន្តិច​ដើម្បីកុំអោយស្លឹក គូឆាយឡើងក្រហមហើយត្រូវយកទៅដាំភ្លាម ។
 
-ការរៀបចំដី​
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង  ​។​​  ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ  ហើយទុករយះពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ ហើយរាស់អោយ រាបស្មើរតែម្ដង។   បន្តាប់មកលើករង ដាំ ។

-ការដាំដុះ
        យកកូនប្ញគល់គូឆាយដាំរាក់ៗ  ​ដោយដាំចន្លោះពីគុម្ភមួយទៅមួយ
ប្រវែង២តឹក  ​។
 
-ការប្រើជី​ PN
រយះពេល១៥ទៅ២៥ថ្ងៃយើងប្រើជី PN​ម្តងជាលើកទីមួយដោយប្រើ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។  លើកទីពីរយើង ដាក់២៥ទៅ៣០ ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។​​​​​លើកទី៣យើងដាក់២៥​ទៅ ៣០ ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​  ​​លើកទី៤យើងដាក់២៥​ទៅ ៣០ ថ្ងៃ​ បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​

       
-ការថែទាំ
ស្រោចទឹកមួយថ្ងៃ២ដងព្រឹកល្ងាច
ជ្រុំគល់ដកស្មៅ
ការពាររោគបំផ្លាញ

៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣ទៅ៤ខែអាចប្រមូលផលបានហើយ។

Souces: http://www.cnadcambodia.org/

ព័ត៌មានផ្សេងៗទៀត