Choose Language:   kh | en
ព៌តមានកសិកម្មទូទៅ
បច្ចេកទេសដាំ​ក្តាត

១-ការជ្រើសរើសពូជ​
        ជ្រើសរើសមើមក្តាត ណាដែលល្អមកទុកពូជដាំ។

២-ការរៀបចំដី​
        មុនពេលដាំយើងភ្ជួរ២ទៅ៣ដង  ​។​​  ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ  ហើយទុករយះពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង  ។  
       
៣-ការដាំដុះ
        យកមើមក្តាតមកស្ទូងនៅក្នុងស្រែដែលបានរៀបចំរួចដោយមានសំណើមខ្ពស់​​   ។

៤-ការប្រើជី​​ PN
​រយះពេល១៥ថ្ងៃយើងប្រើជី PN​ម្តងជាលើកទីមួយដោយប្រើ

ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។  លើកទីពីរយើង
ដាក់១៥ថ្ងៃបន្តាប់ពីដាក់លើកទមួយហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។​​​​​លើកទី៣យើងដាក់១៥​ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។

៥-ការថែទាំ
-ស្រោចទឹក
-ជ្រុំគល់ដកស្មៅ
-ការពាររោគបំផ្លាញ

៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល២ ខែអាចប្រមូលផលបានហើយ។

Souces: http://www.cnadcambodia.org/

ព័ត៌មានផ្សេងៗទៀត