Choose Language:   kh | en
ព៌តមានកសិកម្មទូទៅ
ការចិញ្ចឹមកំពិស

១ការរៀបចំកន្លែងចិញ្ចឹម៖
- រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ
- អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក
- ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ
- ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ)
២ការឲ្យចំណី៖
- ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
- អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
- បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺ
យើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹកក្នុងលូនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
- ត្រូវប្តូរទឹករាល់២អាទិត្យម្តង
- ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ១ស្លាព្រាបាយ ស្ករងូ១ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់កន្លះលីត្រចូលក្នុងលូ ដែលវាអាចជួយសម្លាប់មេរោគ ហើយធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។
- កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។
https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14522839_1184016901644959_8744231846252652919_n.jpg?oh=204178ba4c7d1d137324d503f1592608&oe=586721B4https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14570408_1184016861644963_7192396543219626156_n.jpg?oh=63c143e0e94802d50144110430871f6d&oe=58A57493
https://scontent-sin6-1.xx.fbcdn.net/t31.0-8/14590091_1184016908311625_2697207012662178823_o.jpghttps://scontent-sin6-1.xx.fbcdn.net/v/t1.0-9/14479651_1184016878311628_5391990160111737800_n.jpg?oh=0f1ffac619094d5ea1d1d85b0b05fa41&oe=58669C5F

Souces: http://www.cnadcambodia.org/

ព័ត៌មានផ្សេងៗទៀត