Choose Language:   kh | en
ព៌តមានកសិកម្មទូទៅ
បច្ចេកទេសដាំក្រូចឃ្វិច

១ការ​រើស​ទីតាំង​

  • បើ​កសិដ្ឋាន​យើង​ជា​ដី​ទូលាយ តោង​យក​ទី​ទាប​ជាងគេ​ដាំ​ក្រូច។
  • បើ​កសិដ្ឋាន​ជា​ដីស្រែ​លើ នោះ​ជាទូទៅ​ទឹក​លិច​ត្រឹម​ស្មង ឬ​ជង្គង់។
  • បើ​យើង​នៅតាម​ដងស្ទឹង ឬ​ទន្លេ ដី​យើង​ជួន​ទឹក​មិន​លិច ជួន​ទឹក​លិច​ត្រឹម​ជង្គង់ ឬ​លើ​ជង្គង់​បន្តិច​ក៏​អាច​ដាំ​ក្រូច​បាន រីឯ​ទី​ទឹក​លិច ដល់​ត្រឹម​ចង្កេះ​គួរ​ដាំ​ស្វាយ។ ទី​តាម​ស្ទឹង​ទន្លេ គួរ​ដាំ​ឫស្សី​ជា​របាំង​ខ្យល់​តាម​ព្រុំ ដើម្បី​កុំអោយ​ខ្យល់​បោក​រំលំ​ដំណាំ​នានា នៅ​រដូវវស្សា​ពេល​ទឹក​លិច។

២ការជ្រើសរើស​ពូជ​

  • ការ​ទិញយក​ពូជ​ពី​ផ្សារ​រក​ភាព​ប្រាកដ​ពុំ​ឃើញ បើសិនណា​ជា​យើង​ដឹងថា ទីណា​ជិតៗ​មាន​ក្រូចឃ្វិច ដែល​យើង​ចូលចិត្ត ត្រូវអោយ​គេ​សាក​អោយ ២-៣​មែក ឬ​ទិញ​ផ្លែ​ទំ​របស់គេ​ក៏បាន។
  • ពេលនេះ​យើង​និយាយ​ពី​ការ​រើស​ពូជ តាម​ការទិញ​ពី​ផ្សារ​នូវ​ផ្លែ​ដែល​យើង​ចូលចិត្ត ។ ក្រូចឃ្វិច​មាន ច្រើនបែប​ខុសគ្នា​ដោយ សណ្ឋាន​រាងរៅ ។ ប៉ុន្តែ​យើង​គួរ​ដាំ​ពួក​ផ្លែ​ប៉ុនកដៃ ដែល​ក្រអូប​ឈ្ងុយ ។ ព្រោះ​ពួក នេះ​ល្មោភ​ផ្លែ។ យើង​យក​ផ្លែ​ច្រើន លក់​ថោក ដើម្បី​តំរូវការ​កូនសិស្ស​តូចៗ​ផង។
  • ផ្លែ​ដែល​រើស​យកមក សូមកុំ​អាល​បក​ហូប ។ ត្រូវ​រៀប​ថង់​បណ្ដុះ​សិន សឹម​បក​ហូប​សាច់ ហើយ​យក​គ្រាប់​កប់​ដី​បណ្ដុះ​តែម្ដង ។ ព្រោះ​គ្រាប់​ក្រូច​ពុំ​អាច​ហាល​សិន​ទើប​បណ្ដុះ​បានទេ ។ បើ​ហាល​គ្រាប់​វា​ស្វិត​តែម្ដង។
  • ត្រូវ​រើសយក​ផ្លែ​នៅមុន​ចូលឆ្នាំ​ចិន ព្រោះ​ច្រើន​ជំពូក​ដែលមាន​ផ្លែ​ទំ​នៅមុន​ចូលឆ្នាំ​ចិន ទើប​មាន​តំលៃ ហើយ​ងាយ​ធ្វើអោយ​ផ្អែម​ផង។

 
​៣ការបណ្ដុះ​គ្រាប់​

  • រើសយក​ថង់​ដែល​ញាត់​ដី​ហើយ​បាន​ប៉ុន​ភ្លៅ កំពស់​១​ចំអាម ឬ​យក​បំពង់​ឫស្សី​ធំៗ ទំលាយ​ថ្នាំង ។​
  • លាយ​ដីកណ្ដេង​ដែល​សំបូរ​អាចម៍​ជន្លេន ជាមួយ​ជីកំប៉ុស៍​អោយ​ស្មើភាគ​គ្នា ។ តំរៀប​ថង់ ឬ​បំពង់​ដី​នៅ ទី​មាន​ម្លប់​ខ្លះ កំដៅ​ខ្លះ ។​
  • បើ​ត្រូវ​ការកូន ៤០ ត្រូវ​រៀប​ថង់ ៧០ ។​
  • គ្រាប់​ដែល​ទើប​ហូប​ហើយ​យក​លាង​ទឹក​អោយ​ជ្រះ​ស្អាត​សិន ដើម្បី​កុំអោយ​ស្រមោច​រោម​ស៊ី​ជាតិ​ផ្អែម ដែល​បណ្ដាល​អោយដាច សំបក រហូតដល់​ស៊ី​ទាំង​សាច់​គ្រាប់​ខូចខាត​អស់​តែម្ដង ។​
  • ក្នុង ១​ថង់​ត្រូវដាក់ ៦-៧​គ្រាប់ ។ គ្រាប់​មួយៗ​ច្រើន​ដុះ​២​ដើម ។​
  • បានជា​យើង​ដាក់​ច្រើន​គ្រាប់ ព្រោះ​ដើម្បី​ទុក​សំរាំង​យក​ដើម​ស្ទុះ​ល្អ​ជាងគេ​តែ ១
  • ដាក់​គ្រាប់់​ហើយ​ត្រូវ​រោយ​ដី​ម៉ត់​លុប​តិចៗ និង​រាយ​កំទេច​ចំបើង​ពីលើ ធ្វើយ៉ាងណា​អោយ​ជិត​គ្រាប់ ទើប​ស្រមោច​មិន​ស៊ី ។
  • ស្រោច​ទឹក​ថង់​រាល់ ២​ថ្ងៃ​ម្ដង ។​
  • ពេល​គ្រាប់​ដុះ​បានកូន​១​ចង្អុលដៃ​ហើយ ត្រូវ​ដក​កូនតូចៗ ចេញ​បណ្ដើរៗ លុះត្រា​ដល់​កូន​កំពស់​បាន​១​ចំអាម ទើប​សំរេច​ទុក​តែ​១ ដែល​ខ្ពស់​ជាងគេ ក្នុង​ថង់​នីមួយៗ ។ នេះ​គឺជា​ការ​សំរាំង​កូន​១ តាម​រូបភាព​ជាក់ស្ដែង ។
  • យើង​ត្រូវការ​៤០​ដើម តែ​យើង​រៀប​ថង់​ដល់​៧០​នោះ គឺ​សំរាប់​ជ្រើស​យក​កូន​ល្អ​ក្នុង​ពួក​ល្អ​ទៀត ។​
  • កូន​ក្នុង​ថង់​ត្រូវ​ឧស្សាហ៍​ស្រោច​ទឹកនោម ឬ​ជីកំប៉ុស​ទឹក​លាយ​៣​ត្រឡោក​ក្នុង​១​ប៉ោត​ទឹក រាល់​២​ថ្ងៃ​ម្ដង ដើម្បីអោយ​វា​ស្ទុះ​លឿន ទើប​ឈ្នះ​ពួក​ដង្កូវ ។

​៤ការរៀប​រណ្ដៅ​

  • នៅ​ទី​ដី​ទួល​ត្រូវ​ជីករណ្ដៅ​ខ្នាត ០.៨​ម x ០.៨​ម ហើយ​រៀប​ដី​ដូចគ្នា​ក្នុង​មេរៀន​ដាំ​ឫស្សី ។ ចំងាយ​៦​ម៉ែត្រ​ពី​ដើម​១ ទៅ​ដើម​១ ។​
  • នៅលើ​ដីស្រែ​ចាស់​ដែល​ទឹក​តែង​ដក់​ពាក់កណ្ដាល​ស្មង ឬ​ត្រឹម​ជង្គង់ ត្រូវ​រៀប​រណ្ដៅ​ដូចគ្នា​នឹង​រណ្ដៅ​ចេក ដែល​ដាំ​នៅក្នុង​ដី​កសិដ្ឋាន ដែលជា​ស្រែ​ចាស់ មានទឹក​លិច​ដូចគ្នា តែ​មិន​ធ្វើ​ប្រឡាយ​ទេ ។​
  • នៅតាម​ដងស្ទឹង មាត់ទន្លេ ដែល​ជួន​គ្មាន​ទឹក​លិច ជួន​លិច​ត្រឹម​ជង្គង់ នោះ​ការរៀប​រណ្ដៅ ពុំ​ចាំបាច់​ប្រើ​កំ​លាំ​ច្រើន​ទេ គឺ​យក​កូន ដែល​បណ្ដុះ​ដោយ​បំពង់​ឫស្សី​មក​ដាំ ព្រោះ​បំពង់​ស្សី​វា​កំពស់ ជិត​ត្រឹម​ជង្គង់​ស្រាប់ ។ ឯ​ទី​សំរាប់​ដាំ​ត្រូវ​កាប់​ផ្លាក់ ឬ​ភ្ជួរ​មិនចាំបាច់ រាស់​តាំងពី​ពេល​អស់​ភ្លៀង ។

 
 
៥ការដាំ​

  • យើង​ដាំ​នៅក្រោយ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ដាំ​រួច​អាច​ដាំពោត​បាន​នៅតាម​ចន្លោះ នា​ចុងខែ​៤ ឬ​ដើមខែ​៥ ។​
  • រណ្ដៅ​គ្រប់​ប្រភេទ មុន​ដាំ​ត្រូវ​ថែម​ជីកំប៉ុស​២​បង្គី រាយ​រួច​កាប់​ច្របល់​លាយ​ជាមួយ​ដី​ក្នុង​រណ្ដៅ​អោយ​សព្វ រួច​កាយ​ក្រឡុក​ស្រោច​ទឹក​អោយ​ជោគ​នៅ​២​ម៉ោង​មុន​ដាំ។​
  • ក្រូច​ជា​ប្រភេទ​ដើម​តូច សំបូរ​ឫស​ខាង យើង​អាច​ដាំ ដោយ​គ្រាន់តែ​ស្រោច​ទឹក​បន្តិច​ជិត​គល់ អោយ​ដី​ជ្រាយ យក​ចង្អុលដៃ​រុក​ចុះ សៀ​គល់​អែប​ឫសកែវ ដល់​ជំរៅ​២​ថ្នាំងដៃ យក​ចុង​កូនកាំបិត​មុត​ស្រួច​ចាក់​ផ្ដាច់​ឫសកែវ​ចោល ទើប​ហុច​ផល​ខ្ពស់ ។​
  • កាត់​ឫសកែវ​ចោល​ហើយ បើ​ដាំ​នៅ​ដី​ទួល ឬ​ក្នុង​ស្រែ​ចាស់​ដែល​បាន​លើក​រណ្ដៅ​ខ្ពស់​ហើយ​នោះ​ត្រូវ យក​កូន​ដាក់​ថង់​មក​ហែក​ថង់ ចេញ​ទើប​ដាក់​កូន​ចំ​រណ្ដៅ​ដែល​វែក​ទុក ។ សង្កត់​អ​ង្កៀ​ក​ដុំ​ដី​រំ​កូន​អោយ​ធ្ងន់​ដៃ​បន្តិច ដើម្បីអោយ​កូន​ឋិត​នៅត្រង់ ក្នុងពេល​ស្រោច​ទឹក ។ ទាញ​ដី​ម៉ត់​មក​លប់​បង្ហាប់​ដោយ​ដៃ​ទប់​គល់​អោយ​នឹង ។ ដី​អែប​គល់​ឡើង​កំពុង គ្រប​រណ្ដៅ​ដោយ​សំរាម សង្កត់​ធាងដូង ការពារ​កុំអោយ​មាន់​កកាយ ។ បាំង កំដៅថ្ងៃ ដោយ​ធាងដូង ព្រោះ​កូន​ក្រូច​ចាញ់​កំដៅថ្ងៃ​ណាស់ ។​
  • លើដី​ដងស្ទឹង ឬ​ទន្លេ ដែល​ជួនកាល​ទឹក​លិច​ត្រឹម​ជង្គង់ ឬ​លើ​ជង្គង់ ត្រូវដាក់​បំពង់​បណ្ដុះ​កូន​នៅត្រង់ចំណុច​ត្រូវ​ដាំ ។ យក​ពូថៅ​តូច​មក​ពុះ​បំពង់​ច្រៀក​ច្រើន​កន្លែង ទាញ​ញែក​ចេញ​អោយ​ប្រហោង​ជុំវិញ ។ យក​ដុំ​ដី​២-៣​ទប់​បំពង់​អោយ​ឈរ​ត្រង់ ។ យក​ចបកាប់​ជំ​រះ​ស្មៅ ឬ​ដី​សើ​រលើ​ជុំវិញ ប្រមូល​មក​ទប់​បំពង់​លុះដល់​ដី​ខ្ពស់​ជិត​មាត់​បំពង់ ។ បើ​ចង់​ស្រូតរូត​ដាំ​អោយ​រួច​នៅ​ថ្ងៃទី​១ ក៏បាន​ដោយ​គ្រាន់តែ​ជំ​រះ​ទាញ​ដី​ទប់​បំពង់​អោយ​ហ្នឹង​ទុក​សិន ។​
  • នៅ​ថ្ងៃទី​២ ទី​៣ ត្រូវ​មក​ជំ​រះ​ទាញ​ដី​ទប់​បំពង់​ថែម ។ យក​កូន​ពូថៅ​ពុះ​ច្រៀក​បំពង់​ថ្នមៗ ហូត​ចេញ​ម្ដង​១​ចំរៀក​តូច លុះត្រា​អស់​ទើប​ជំ​រះ​ដី​ពូន​ថែម​រហូតដល់​ជិត​គល់ ហើយ​រីក​ធំ​ដោយ​ធ្វើ​បណ្ដាក់​ច្រើនសារ ។​
  • ស្រោច​ទឹក​រាល់​២​ថ្ងៃ ម្ដង​បើ​គ្មាន​ភ្លៀង ។​
  • ដាំ​កូន​ក្រូច​ក្រោយ​ចូលឆ្នាំ ទោះ​គ្មាន​ភ្លៀង​ក្ដី ក៏​វា​ទ្រាំ​បានដែរ ព្រោះ​កូន​ក្រូច​បង្អត់ទឹក​ទុក​ក្នុង​ថង់​ស្រាប់ គឺ​វា​ស៊ាំ​និង​ភាព​ស្ងូ​ត​ហើយ ។​
  • មុន​ដាំ​ត្រូវ​បោះបង្គោល​១ នៅ​ខាងជើង​ខ្ពស់ជាង​កូន​ក្រូច ដើម្បី​ចង​ធាងដូង​បាំង​កំដៅ ។​
  • ការដាំ​ក្រូច​តិចតួច​ក្នុង​កសិដ្ឋាន​គ្រួសារ​ធ្វើ​ដល់​ត្រឹមនេះ អាច​ឆ្លង​ផុត​តំណាក់កាល​ការងារ​ធំៗ​អស់ហើយ ។​

​៦ការរៀបចំ​ដី​អោយមាន​ជី​ល្អ​រហូត

  • ការធ្វើអោយ​ដី​មាន​ជី​ល្អ​បំផុត លើស​វិធី​នានា គឺ​ការធ្វើអោយ​ដី​មាន​ជន្លេន​ច្រើន លុះត្រា​អាចម៍​វា​ឡើង​ពោ​ដី​ក្រ​ម៉ៅ ។​
  • មានតែ​ការធ្វើអោយ​ដី​សំបូរ​អាចម៍​ជន្លេន​ទេ ទើប​ល្អ​សព្វ​យ៉ាង គឺ​តាំងពី​តូច កូន​ក្រូច​ឈ្នះ​សត្វល្អិត ទោះ​សត្វ​ស៊ី​ខ្លះ​ក្ដី​ក៏​វា​ចេញ​ត្រួយ បែក​សន្លឹក​ញាប់ ។ លុះ​ចូលឆ្នាំ​ទី​៣ ស៊ឹង​តែ​អស់​មាន​បញ្ហា​ដង្កូវ ។ ដល់ពេល​វា​ផ្កា​ផ្លែ​ក៏​ពុំមាន​បញ្ហារ​លុក​ស្អុយ​ចោទ ឯ​ផ្លែ​ក៏មាន រសជាតិ​ល្អ​ទៀត ។​
  • រក​ពូជ​ជន្លេន​ទ្រ​កមក​ដាក់ ប្រមូល​សំរាម កំទេច​ពុកៗ ដើម​ពោត កាត់​តំរៀប​ពី​លើដី​តាំងពី​ជិត​គល់​ទៅ ។ បើ​ក្រូច​ធំ​ហើយ តោង​គ្រប​សំរាម​ចំងាយ ១​ម៉ែត្រ ពី​គល់ ។​
  • សំរាប់​គ្រប់​ពួក​ឈើ​យក​ផ្លែ នៅមាន​ជី​ម្យ៉ាងទៀត​ដែល​យើង​ពុំទាន់​សូវ​បាន​លើក វា​ជា​ជាតិ​ហ្វូ​ស​ស្វាត​មាន​ប្រភពពី​សំបក​ខ្ចៅ លាស គ្រុំ ងាវ ខ្ច​ង ។ យើង​យ​កវាម​កបាច​លើដី ដូច​ព្រោះស្រូវ​រាល់​២​ឆ្នាំ​ម្ដង ដើម្បី​ជួយ​អោយ​ឫស​ចាក់​លឿន ផ្លែ​ល្អ ហើយ​ច្រើន​ផង ។​

 
៧ការដាំ​ដំណាំ​តាម​ចន្លោះ​

  • យើង​ដាំ​ក្រូច​ហើយ​នៅក្រោយ​ចូលឆ្នាំ ដល់់​ចុងខែ​៤ ឬ​ដើមខែ​៥ ត្រូវ​ដាំពោត​តាម​ចន្លោះ​នៅ​១​ម៉ែត្រ​ពី​គល់​ក្រូច ។​
  • ដាំពោត​នេះ​មាន​ប្រយោជន៍​ច្រើនយ៉ាងៈ​
    • ធ្វើ​ម្លប់​ដល់​កូន​ក្រូច​បាន​ជិត​៣​ខែ​
    • ការធ្វើ​ដី​ដាំពោត ធ្វើអោយ​ទី​ដី​ជុំវិញ​ក្រូច​ល្អ​សព្វ​យ៉ាង​ដោយហេតុ​មកពី​ការ​ជំ​រះ​ពូន​ពោត​ច្រើនសារ ។​
    • មាន​ដើម​ពោត​គ្រប​ដី និង​ធ្វើជា​ចំណី​ដល់​ជន្លេន ព្រមទាំង​ដី​សំបូរ​មមោក ។​
  • អាច​ដាំចេក​តាម​ចន្លោះ ដើម្បីអោយ​ចេក​ជួយ​បាំង​ថ្ងៃ​ក្នុង​រយៈពេល​៣​ឆ្នាំ​សិន​ក៏​ល្អ​ដែរ ។ លុះដល់​រំលង​៣​ឆ្នាំ ក្រូច​ធំ ឯ​ដើម​ចេក​ក៏ ឡើង​គល់​ត្រូវ​កាប់​ចោល​ដែរ ។ ដាំចេក​តាម​ចន្លោះ​ក្រូច​ជា​វិធី​ល្អ​ណាស់ ព្រោះ​កូន​ក្រូច​ក្រោម​អាយុ​៣​ឆ្នាំ សុទ្ធតែ​ចាញ់​កំដៅ ។ ម្យ៉ាងទៀត​ការដាំ​ចេក​ធ្វើអោយ​ដី​ធូរ​ល្អ​ណាស់ ។​

​៨ការផ្គត់ផ្គង់​ទឹក​ដល់​ក្រូច​

  • តាំងពី​ដា​រហូតដល់​រៀប​ផ្លែ ត្រូវ​កាប់​ផ្លា​ក់ដី​ចោល​២-៣​សារ នៅ​ចុងរដូវ​ភ្លៀង ដូច​មេរៀន​ស្ដីពី​របៀប​ប្រើប្រាស់​ទឹក​ក្រោម​ដី ។​
  • ការផ្គត់ផ្គង់​ទឹក​របៀបនេះ​ធ្វើអោយ​ដំណាំ​ក្រូច​ស្ទុះ​ល្អ​ណាស់ នៅ​រដូវប្រាំង​រាំ​រិះ ព្រមទាំង​បែក​ត្រួយ​ច្រើនសារ​ទៀតផង ។​
  • ការកាប់​ផ្លាក់ ឬ​ភ្ជួរ​រាស់​នេះ នៅមាន​ប្រយោជន៍​១​ទៀត គឺ​ការរៀប​ដី​ដាំពោត​នៅ​ចុងខែ​៤ ឬ​ដើមខែ​៥ ។ បើ​យើង​និយាយថា កាប់​ដី​ទុក​ដាំពោត នោះ​ក្រូច​ដូចជា​រួច​អស់ ការ​រវល់​ធំ​តាំងពី​ដាំ​ហើយ​ម្លេះ ។​

​៩ការរៀបចំ​ដីសំរាប់​ក្រូច​ផ្លែ​ហើយ​

  • កាលណា​ក្រូច​ពេញ​អាយុ​ហុច​ផល​ហើយ របៀប​ផ្គត់ផ្គង់​ទឹក​ត្រូវ​ប្រែប្រួល ផ្ទុយគ្នា​នៅក្នុង​រដូវប្រាំង ។​
  • ក្រូច​ធំ​ត្រូវការ​ឆ្លងកាត់​ភាព​ក្ដៅ ស្រេកទឹក​១​រយៈ​សិន ដើម្បី​សំរាក​លុះដល់​មាន​ភ្លៀង​ធ្លាក់​វា​ចេញ​ផ្កា ។ ដូច្នោះ​នៅ​រដូវរំហើយ ដី​ដាំ​ក្រូច​គ្រាន់តែ​ភ្ជួរ​បក​១​សារ ពុំ​ចាំបាច់​រាស់​បំបែក​ឡើយ គឺ​យើង​ទុកអោយ​ទឹក​វា​ហួត​ចេញ​ចុះ ។​
  • កាប់​ដើម​ចេក​តាម​ចន្លោះ​ចោល​នៅ​ឆ្នាំ​ទី​៣ ហើយ​បើ​មាន​ទៅ​ស្រឡះ​តូចៗ អាច​ដាំពោត​បាន​១​ទៅ​២​ជួរ ។ យើង​កុំ​ទុកអោយ​ដី​នៅ ទំនេរ ព្រោះ​ដីកា​ប់បក​ស្រេច រីឯ​ជន្លេន​ក៏ត្រូវ​ការកំទេច​ពុក​របស់​ដើម​ពោត ។​

 
​១០ការការពារ​

  • ពី​តូច​ត្រូវ​ឧស្សាហ៍​ដើរ​បេះ​ដង្កូវ​
  • ស្លឹក​ខ្មូរៗ ដោយ​កូន​ដង្កូវ​តូច​វារ​ពីលើ ហើយ​ទុ​ស្នាម​ពណ៌​ប្រាក់​នោះ មិនជា​បញ្ហា​អ្វី​ទេ ។​
  • ទាំង​ដ​ង្កូ​ន​ស៊ី ទាំង​ស្លឹក​ខ្មូរ លុះ​មាន​ចេញ​ផ្កា​ម្ដង ក៏​សឹងតែ​បាត់អស់ ។​
  • ទប់ និង​ដង្កូវ​ដោយ​ជំរុញ​ការលូតលាស់ វិធី​ស​ក្ដ័​សិទ្ធ​បំផុត គឺ​គ្រាន់តែ​ធ្វើអោយ​ដី​មាន​ជី​ល្អ​តាម​ការ​ទ្រទ្រង់​អោយមាន​ជន្លេន​ទ្រ​ក ច្រើន ។​
  • កាល​ដើម​នៅ​តូច ឧស្សាហ៍​ស្រោច​ទឹកនោម ឬ​ជីកំប៉ុស​ទឹក ខ្នាត​លាយ ៣-៤ ត្រលោក​ក្នុង​១​ប៉ោត​ទឹក​ពីលើ​ស្លឹក ។​
  • ក្រូច​ធំ​កាលបើ​មាន​ជំងឺ​ណា​១​ចំលែក ធ្វើអោយ​ដើម​ទ្រាំ​រស់ ឬ​ល្អ​ពុំបាន​នោះ យើង​ពុំ​ចាំបាច់​រក​វិធី​ព្យាបាល​ទេ គឺ​កាប់​ចោល​តែម្ដង ដោយ​ត្រៀម​សាក​យក​មែក ឬ​បំបៅ​មក​ដាំ​ជួស​វិញ ។​
  • បើ​ទឹកជំនន់​ធំ​លិច មិនត្រូវ​ដើរចូល​ចំការ​ទេ ទោះបី​ដាំ​ក្រូច​ក្ដី និង​ឈើ​ផ្សេងៗ​ក្ដី លើកលែងតែ​ស្វាយ​ដែល​គល់​ធំ​ហើយ នោះ​អាច​ដើរ ចូល​បាន ព្រោះ​ចំពោះ​កូន​ឈើស៊ីផ្លែ​ខ្នាតតូច ប្រព័ន្ធ​ឫស​វា​ក៏​ខ្សោយ​ដែរ ដែល​ធ្វើអោយ​វា​ងាប់ កាលណា​មានការ​រង្គើ ។​

១១ការតាក់តែង​ឫស​

  • ពេល​ដាំ​កូន​បាន​៤​ខែ គឺ​ក្នុង​រង្វង់​ខែ​៨ ពេលនេះ​យើង​ស្មានថា​ឫស​វា​ចេញ​ក្រៅ​បំពង់​បាន​ប្រហែលជា​១​ចំអាម ។ ត្រូវ​ឈរ​បែរមុខ​រក កូន​ក្រូច​យក​ចបកាប់​ទាញ​ដី​ចំងាយ​១​ចំអាម​ពី​បំពង់ ជំរៅ​១​ចំអាម​មាន​មាត់​ចង្អូរ​ជិត​១​គក់​ទើប​យក​អាចម៍គោ ឬ​ជីកំប៉ុស​១​បង្គី​ធំ រាយ​ជុំវិញ ទើប​កាយ​ដី​ពី​ក្រៅ​លប់​លុះត្រា​ស្មើ​មាត់​រណ្ដៅ​វិញ ។ យើង​កាប់​ផ្ដាច់​ឫស​របៀបនេះ ដើម្បីអោយ​ឫស​វា​បែក​ស្ញេះ​ច្រើន ថែមទៀត ។ យើង​ពង្រីក​ចង្អូរ​កាយ​ដី​អោយបាន​ទី​ទូលាយ ដើម្បី​ឫស​ចាក់ចេញ​ឆ្ងាយ​ឆាប់ ។​
  • ដល់​ខែ​៥ ឆ្នាំ​ទី​២ ត្រូវ​ឈរ​បែរមុខរ​កកូន​ក្រូច​កាប់​ដី​ចំងាយ​៣​ចំអាម ពី​គល់ ជា​រង្វង់​ជុំវិញ ជំរៅ​ជាង​១​ចំអាម មាន​មាត់​ចង្អូរ​១​គក់ ដើម្បី​ផ្ដាច់​ឫស​១​សារ​ទៀត រួច​រាយ​ជីកំប៉ុស​៣​បង្គី ជ្រុំ​ច្របល់​អោយ​ទី​ទូលាយ​ចេញ​ក្រៅ​រង្វង់​ដែល​ជីក ទើប​ជំ​រះ​ស្មៅ​លាយ​ដី​ទាញ​មក​គ្រប​ពូន​ពីលើ​ថែមទៀត ។ ដី​ជំ​រះ​ទាញ​ពូន​នេះ ត្រូវ​ព្យាយាម​ច្រើនសារ លុះត្រា​រង្វង់​ធំ​ជាងកង់​រទេះ កំពស់​ផុត​ទឹក​នា​រដូវវស្សា​ដែល​តែងតែ​លិច​ភាគច្រើន​ត្រឹម​ជង្គង់ ។ ធ្វើ​របៀបនេះ​ក្រូច​យើង​ច្រើន​មិន​លិច​ទឹក តែបើ​ទឹកជំនន់​ធំ​ខ្លាំង វិញ​នោះ ការ​លិច​ក៏​ឋិត​ក្នុង​រយៈពេល​ខ្លី ត្រូវ​គោក​ផុត​ទឹក​វិញ ។​

១២ការតាក់តែង​មែក​

  • ក្រូចឃ្វិច​មិនអាច​កាត់​តែង​មែក តាម​ក្បួន​ដូច​ស្វាយ​បានទេ ព្រោះ​របៀប​បែកខ្នែង​វា​ខុសគ្នា​ពី​ស្វាយ ។​
  • ដោយ​សំណុំដើម​ក្រូចឃ្វិច​រាង​មូល​ត្រសុំ ហើយ​ទង​មែក​ច្រើន​ចេញ​ខាង​ស្មើៗ តែង​រាង​ទន់​សំយាយ ។ លុះដល់​កាន់​ផ្លែ​ច្រើន មែក​វា​ជាទូទៅ​ច្រើន​ទន់​ដាប​ចុះ ។ ដូច្នោះ​យើង​ត្រូវ​កាត់​មែក​ក្រោម​១​ម៉ែត្រ ចោល​ទាំងអស់​តាង​ពី​នៅ​តូចៗ​ម្លេះ ។ ត្រូវ​កាត់​ដោយ​កាំ បិត​មុត មិនអោយ​បែកសា​ច់ រួច​លាប​កំបោរ​ស ។​
  • មែក​តូច​ជិត​គ​ញ​នា​ច្រើន ត្រូវ​កាត់ចោល​ខ្លះ ។ មែក​បំពង់​ត្រូវ​កាត់ចោល ។ មែក​ងាប់​ចុង​បើ​ទុក​យូរ​វា​និង​ចេះតែ​រាល​ចូល​ទៀត ។ បែក​ខ្វែងគ្នា​ត្រូវ​កាត់​១​ណា​តូច​ជាងគេ ឬ​១​ណា​ដែល​ប្រុង​ខ្វែង​គេ​ទៀត ។ កាត់​មែក​ចុះក្រោម​ចង្អុល​ដី ។ កាត់​យ៉ាងណា​អោយឃើញ ស្រលះ​ពន្លឺ​ថ្ងៃ​ចាំង​ចូល​បាន ។​
  • នៅ​ចុងរដូវ​ប្រាំង គឺ​ពេលដែល​វា​ជិត​ចេញ​ផ្កា ត្រូវ​ពិនិត្យមើល​មែក​ស​សៃ​ញឹក​កាត់ចោល​ខ្លះ ។ គ្រប់​មែក​បំពង់​អោយតែ​ឃើញ​ត្រូវ កាត់ចេញ​ភ្លាម ។ ទំហំ​មែក​ពី​ប៉ុន​កូនដៃ​ឡើង​បើ​កាត់​ត្រូវ​លាប​កំបោរ​ដោយ​ខាន​ពុំបាន ព្រោះ​មុខធំ វា​ក្រសៈ ធ្វើអោយ​មេរោគ​ចូល​បាន ។ កាត់​ពេលនេះ​គឺ​នៅមុន​វា​ចេញ​ផ្កា ។ 
  • ពេល​កាត់​ផ្លែ​អស់ ត្រូវ​កាត់​មែក​១​សារ​ទៀត ហើយ​បេះ​ផ្លែ​ពី​ទង​ណា ទង​ឆ្មារ​នោះ​ត្រូវតែ​កាត់ចេញ ។ កាត់​មែក​លើក​នេះ​ដើម្បី​រក្សា កំលាំង​ដើម​កុំអោយ​បាក់ "​អន់​" ។​
  • ការ​កាត់​តែង​មែក​ត្រូវ​កាត់​ត្រង់​ជិត​ប្រគាប​មែក ដើម្បីអោយ​សាច់​វា​ដុះ​ខ្ជិ​ប​ជិត​មិនមាន​រន្ធ ។ បើ​កាត់​មែក​ឆ្មារ​ត្រូវ​កាត់​ជិត​ប្រគាប​លើ​ស្លឹក ហើយ​ជា​ស្លឹក​ចង្អុល​មេឃ​ទៀត លុះ​វា​ចេញ​ត្រួយ​ថ្មី​វា និង​ដុះ​សាច់​ភ្ជិត​រន្ធ​បាន​ឆាប់ ។ អនុវត្ត ការ​កាត់​ចំ​កន្លែង​របៀបនេះ ដើម​ក្រូច​ទាំងមូល​ពុំ​បន្សល់ទុក​ស្នាមដំបៅ​យូរ​ឡើយ ។​

 
១៣ការចេញ​ផ្កា​ដំបូង​
បើ​ការដាំ​បាន​ថែទាំ​ល្អ និង​រៀប​ច​ដំ​ដី​អោយមាន​ជី​ល្អ នោះ​នៅ​ឆ្នាំ​ទី​៣ ក្រូច​អាចមាន​ផ្កា​ចេញ​ខ្លះ ។​
​១៤ការចេញ​ផ្កា​ជាប់​ផ្លែ

  • នៅ​ឆ្នាំ​ទី​៤ គួរ​ទុក​តែ ៤-៥ គ្រាន់​មើល​លេង​តែប៉ុណ្ណោះ ព្រោះ​ប្រញាប់​ទុក​ផ្លែ​ច្រើន ក្រូច​ប្រាកដជា​អាយុ​ខ្លី ។
  • នៅ​ឆ្នាំ​ទី ៥-៦ ក៏​គ្រាន់តែ​តំឡើង​ផ្លែ​ខ្លះ​តែប៉ុណ្ណោះ កុំអោយ​កាន់​ច្រើន​នាំ​ឆាប់​ងាប់​ដើម ។​
  • ពេលចេញ​ផ្កា​ត្រូវ​លាយ​ផេះ​ផ្ទី ៣​គីឡូ ក្នុង​ទឹក​កន្លះ​ប៉ោត​ស្រោច​គល់ ទើប​ជាប់​ក្ដិ​ប​ច្រើន ។​
  • ពេលចេញ​ផ្កា​ត្រូវ​លាយ​ផេះ​ផ្ទី ៣​គីឡូ ក្នុង​ទឹក​កន្លះ​ប៉ោត​ស្រោច​គល់ ទើប​ជាប់​ក្ដិ​ប​ច្រើន ។​- បើ​មានរ​លុះ​ទោះ​តូចក្ដី ធំក្ដី សូមកុំ​ស្ដាយ​ព្រោះនេះ​ជា​ភាព​ហួសកំលាំង​របស់​វា ។ ពេលរ​លុះ​ត្រូវ​កាត់​ផ្លែ​ប្រុងរ​លុះចោល​កុំអោយ រ​លុះ​ទាន់​ហើយ​ថែម​ជី​ខាងក្រោម​សំណុំដើម ត្រង់​ចុង​សំយាយ​មែក គឺ​ពង្រាយ​ពួក​ផ្ទី​ចំបើង ធាងដូង ជី​សំបក​ខ្ចៅ ព្រមទាំង​ធ្វើ​ភ្លឺ ទាបៗ ខ្វែង​ក្រឡា​ក្នុង​ទី​ដាំ​ក្រូច ដើម្បី​តំកល់​ទឹកភ្លៀង​ខ្លះៗ ល្មម​ដក់ ១ ឬ ២​ថ្ងៃ​រីង​វិញ ។​

យើង​កុំ​ទុកអោយ​វារ​លុះ​ក្ដិ​ប​ច្រើន​ទាន់ គឺ​ពេលចេញ​ផ្កា​ជាប់​ក្ដិ​ប​ហើយ​ត្រូវតែ​ដាក់​ជី​ទ្រទ្រង់​ក្ដិ​ប​ជាមុន ដោយ​ជញ្ជ្រាំង​ធាងដូង ធាងចេក ដើម​ចេក ដើម​ផ្ទី ជី​កំទេច​សំបក​ខ្ចៅ លាស​រាយ​ពេញ​ក្រោម​ដើម​នៅ​ភាគ​
១៥ការប្រើជី   
វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំក្រូចឃ្វិច
  
ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់

  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ

លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
ខ. វិធីប្រើប្រាស់ជី​ PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ

  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ

លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
គ. វីធីប្រើជី PN​​ លើដំណាំដាំ ហើយ
        ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១

  • មេជី ២ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ២ គំរប
  • មេអ័រម៉ូន ២ គំរប
  • ទឹក ១០លីត្រ

លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១ខែ ។

  • សំយាយ​ចុង​មែក ។ ធ្វើ​យ៉ាងនេះ​ជន្លេន​កាន់តែ កើនឡើង​ច្រើន​ទៀត ដែល​ល្អ​ជាង​ការ​ថែម​ជីគីមី​ឆ្ងាយ ។​

១៦ការ​ទល់​មែក​

  • មែក​ណា​ជាប់​ផ្លែ​ខ្លាំង​ត្រូវយក​ឈើ​បោះ​ជ្រែង​ទល់​វា​ផង ព្រោះ​ក្រូច​ឃិ្វ​ច​ច្រើន​ជួប​រឿង​បាក់​រយៈ​មែក ដោយ​ផ្លែ​ច្រើន​ហួស ។

១៧ការធ្វើអោយ​រសផ្អែម​

  • ក្រូច​ស្រួល​អនុវត្ត​អោយ​រសផ្អែម​ណាស់ ព្រោះ​វាចា​ស់​តំណាលគ្នា ។​
  • មុន​បេះ ១០​ថ្ងៃ​ត្រូវយក​ផេះ​សំបក​គ ផេះ​ផ្ទី ផេះ​ធាងដូង ៣​គីឡូ​លាយ​ទឹក​១​ប៉ោត​ស្រោច​ជុំវិញ​គល់​យឺតៗ ។​

​១៨​ការចង់​ពន្យា​ពេល​បេះ​

  • បើ​ក្រូច​រកកល​ទំ​មុន​ចូលឆ្នាំ​ចិន ឬ​បុណ្យទាន​អ្វី​នោះ​យើង​អាច​ស្រោច​ទឹក​ច្រើន​រហូត​អោយ​ដក់​ក្រោម​ដើម​ជា​កំពែង អាច​ពន្យឺត​ពេល​ទំ​បាន​ប្រហែល ២០​ថ្ងៃ ។ 

​១៩ការ​ហូត​ផល​

  • ត្រូវ​កាត់​យក​ទាំង​ទង បញ្ជូនទៅ​លក់​ជា​រៀងរាល់ថ្ងៃ ។ យកទៅ​ទាំង​ទង​អ្នកទិញ​មាន​ចំណូលចិត្ត​ជាង ។ ផ្លែ​ដែលមាន​រសជាតិ​ផ្អែម ហើយ​អាច​កាត់​លក់​បានជា​បណ្ដើ​រៗ ដោយ​កុំ​ទុកអោយ​វា​ឡើង​ពណ៌​លឿងៗ ទាន់ នាំ​កកកុញ​លក់​មិនទាន់ ។​

https://myownstorynia.files.wordpress.com/2011/05/f8.jpg
http://khmerangkor-news.com/wp-content/uploads/2014/08/kakakakajjj78-500x357.jpg
http://www.vannsophyhotel.com/upload/activity/d864db89-4c4d-4bee-9699-351e770bf555.jpg

Souces: http://www.cnadcambodia.org/

ព័ត៌មានផ្សេងៗទៀត