Choose Language:   kh | en
ព៌តមានកសិកម្មទូទៅ
បច្ចេកដាំដុះដំណាំខ្នុរ

១ការ​រើស​ពូជ​

  • នៅលើ​ទីផ្សារ​គេ​និយម​ពូជ​ខ្នុរណាំង ត្រូវ​រើស​រក​ផ្លែ​ធំ​វែង ក្លែប​ធំ​វែង សាច់​ក្រាស់ ផ្អែម​មាន​ទឹកដម គ្រាប់​តូច ស្រកី​តិច ពណ៌​លឿង ។​
  • កុំ​យក​ខ្នុរ​ដែលមាន​គ្រាប់​ដុះ​ក្នុង​ក្លែប ព្រោះ​សាច់​វា​សាប ។​
  • គួរ​យក​គ្រាប់​ធ្វើ​ពូជ ព្រោះ​ការទិញ​ដើម​បំបៅ​ពី​ឆ្ងាយ​រក​ភាព​ប្រាកដ​មិនឃើញ ។​
  • សព្វថ្ងៃ​មានពូជ​បំបៅ​នៅលើ​ទីផ្សារ​ស្លឹក​មូល ដែល​គេ​ថា​ខ្នុរ​ម៉ា​ឡេ " គឺ​ពូជ​ពី​ប្រទេស​ម៉ាឡេស៊ី " ។​
  • គេ​ថា​ពូជ​នេះ​សាច់​ក្រាស់​ជាង​ខ្នុរណាំង​ឆ្ងាយ​ណាស់ ។ គួរតែ​សាក​១​ដើម​មើល បើ​ល្អ​មែន​សឹម​បំបៅ​ត​សំរាប់​ដាំ​ថែម ។ ខ្នុរ​ម៉ា​ឡេ ហូប​សាច់​មិន​ឆ្ងាញ់​ទេ តែ​សំរាប់​ឆ្អើរ​ស្ងូ​ត​ច្រក​ថង់។

https://treasurecoastrarefruitclub.files.wordpress.com/2015/06/jackfruit-fruitspice-cookingsize7q3.jpg
 
២ការបណ្ដុះ​គ្រាប់​

  • ត្រូវ​រៀប​ថ្នាល ១​ម​x១​ម ដូចជា​ប្រុង​សាប​គ្រាប់​ស្ពៃ ។ កាប់​ដី​ត្រ​សោះ​អោយ​ធូរ​ល្អ ។ ជីកំប៉ុស​២​បង្គី និង​ផេះ​អង្កាម​២​បង្គី​លាយ អោយ​សព្វ រាយ​អោយ​ស្មើ​លើ​រង ។​
  • យក​គ្រាប់​ធំៗ​នៅក្នុង​ផ្លែ​ល្អ ដែល​ភាគច្រើន​មាន​គ្រាប់​តូចៗ មក​កប់​ផ្ដេក​លើ​រង​អោយ​លិច​ល្ហែ​លៗ ចំងាយ​១​ទោម​ពី​គ្រាប់​១ ទៅ​គ្រាប់​មួយ ។ កាត់​ធាងដូង​គ្រប ស្រោច​ទឹក​រាល់​៣​ថ្ងៃ​ម្ដង ។​
  • ពេល​វា​ដុះ​បាន​១​ចំអាម មើល​ដក​កូន​អន់​ចោល ។​
  • ត្រូវដាក់​គ្រាប់​ច្រើន ប៉ុន្តែ​រើសយក​ដាំ​តែ​កូន ៥​ដែល​ល្អ​ជាងគេ ។​
  • យើង​លាយ​ជីកំប៉ុស​ផង ផេះ​អង្កាម​ក៏​ច្រើន​ផង ដើម្បី​ឲ្យ​ផ្នែក​លើ​នៃ​រង​វា​ធូរ ទើប​ឫស​ចាក់​ច្រើន ហើយ​ពេល​ដក​កូន​យកទៅ​ដាំ​ឫស តូចៗ​ពុំ​ដាច់ ទើប​ដាំ​មិន​អន់ ។​
  • ស្រោច​ទឹកនោម​២ ត្រលោក​លាយ​ទឹក​កន្លះ​ប៉ោត​រាល់​២ ទៅ​៣​ថ្ងៃ ដើម្បីអោយ​កូន​ស្ទុះ​លឿន​បាន​លើ​ជង្គង់​សឹម​ដាំ ទើប​មើល​ឫស ដឹង​ពិតប្រាកដ ។​

http://2.bp.blogspot.com/-NbrcKA4KsXE/UBcSOfRQVZI/AAAAAAAADlU/oSVJ2nZZ2b4/s1600/Jackfruit+Pieces+and+Seeds.jpg
៣ការ​រើស​ទី​តាំង

  • យក​ទីជិត​ផ្ទះ ឬ​មុខផ្ទះ តែ​កុំអោយ​ឋិត​នៅ​ពី​ត្បូង និង​និរតី ព្រោះ​វា​ជា​ឈើ​ធំ​បាំង​ខ្យល់​នាំអោយ​ហប់​ដល់​យើង​ដែល​នៅក្នុង​ផ្ទះ ។​
  • ទី​ដាំ​ត្រូវតែ​ជា​ដី​ទួល​ខ្ពស់់ជាង​ទឹក ដែល​ទាប​បំផុត ៧​តឹក​ឡើង ព្រោះ​ខ្នុរ​ចាញ់​ទឹក​ណាស់ ។

 
៤ការរៀប​រណ្ដៅ​

  • យើង​ណែនាំ​ការរៀប​រណ្ដៅ​ដាំ​ខ្នុរ​លើដី​ពុំ​សូវ​មាន​ជី ។ ព្រោះ​ដី​ដែលមាន​ជី​ល្អ​ស្រាប់​នោះ ដាំ​អ្វី​ក៏​កើត ដោយ​ពុំ​ចាំបាច់​មានការ​ថែ ទាំ​ខ្ពស់ ហើយ​ចេះតែ​ដាក់អោយ​បាន​ដុះ​គ្រាប់​តែប៉ុណ្ណោះ ។​
  • បើជា​ដី​ទួល​ត្រូវ​ជីករណ្ដៅ​ខ្នាត ១​ម x ១​ម x ០.៨ ម ។ បើជា​ដី​ទំនាប​ត្រូវ​លើក​ជា​រង្វង់​ដែល​នៅ​ចំហ​កណ្ដាល​ស្មើ​កង់រទេះ ។ ឯ​គែម​ភ្លឺ​ខាង​យក​កំពស់​១​ម៉ែត្រ ខ្ពស់ជាង​ទឹក​ដែល​ធ្លាប់តែ​លិច ។ នេះ​ជា​រណ្ដៅ​ខ្ពស់ ឬថា​ដាំ​នៅលើ​ដី​លើក ។ យើង​រៀប​អោយ​ចំហ ក្នុង​ដូច្នេះ ដើម្បី​ទុក​ផ្សំ​ជី​ដាក់​បណ្ដើរៗ ។ 
  • រណ្ដៅ​ដី​ទួល ជីក​ចុះក្រោម នឹង​រណ្ដៅ​នៅ​ទី​ទំនាប​ដែល​លើក​ឡើងលើ ត្រូវ​រៀប​ដាក់​ផ្សំ​ជី​ដូចគ្នា ។​
  • ប្រមូល​ពួក​ឆ្អឹង ពួក​សំបក​លាស ខ្ចៅ ខ្ច​ង គ្រុំ ដាក់​បាត​អោយបាន​ច្រើន​ទើប​មាន​ផ្លែ​ច្រើន ។ យក​សំរាម​ចំបើង​ជ​ញ្ច្រាំ​ង​ដែល​អោយ គោ​ដេក​សិន មក​ដាក់​ពីលើ​ឆ្អឹង ជាន់​ស្រោច​ទឹក​អោយ​ទន់​កំរាស់​១​ចំអាម​ហើយ​រោយដី​លប់​សើរៗ ប្រហែល​១​ទះ ។ រួច​ប្រើ​ជ​ញ្ច្រាំ​ង ដាក់អោយ​គោ​ដេក ដោយ​ប្រមូល​ទាំង​អាចម៍គោ​ផង ដាក់​១​សើរ​ទៀត ស្រោច​ទឹកជី​អោយ​ទន់ ជាន់​ហាប់​ប្រហែល​២​តឹក ទើប​ដាក់​ដី ពីលើ​ប្រហែល​១​ចំអាម ។ ដី​ដែល​យើង​ដាក់​រណ្ដៅ​សង្កត់ពីលើ ចំបើង​នេះ​គួរ​ដឹក ដី​មាត់​ស្ទឹង ឬ​ដី​បាត​បឹង ឬ​ដីដំបូក​ពុក ។ រណ្ដៅ​នេះ រៀប​អោយ​រួច ទុកចោល​២​ខែ​មុន​ដាំ ដើម្បីអោយ ចំបើង​រកកល់នឹងរ​លួ​យ ។ ធ្វើ​របៀបនេះ យើង​មិនចាំបាច់​ប្រើ​ជីកំប៉ុស​ទៀត​ទេ ព្រោះ​វា​ជាការ ផ្សំ​ជីកំប៉ុស​ទុក​ក្នុង​រណ្ដៅ​ស្រេច​តែម្ដង ។ 
  • រណ្ដៅ​មួយបែប​ទៀត អនុវត្ត​របៀប​គ្នា តែ​ពេលដែល​ញាត់​សំរាម ចំបើង ជ​ញ្ច្រាំ​ង​ពេញ​ណែន ហើយ​ត្រូវ​ស្រោចជីផ្អាប់ទុក១០​ថ្ងៃ  រួច​លប់​ដី​ទុកអោយ​ពុក​សំរាម​ទើប​ដាំ ។ រណ្ដៅ​របៀបនេះ​ល្អ​ជាង ងាយស្រួល​ជាង ។​
  • ព្រឹក​ថ្ងៃ​ដាំ​ត្រូវយក​ជីកំប៉ុស​គ្មាន​ដង្កូវ​ដួង ៣​បង្គី លាយ​ច្របល់់​ជាមួយ​ដី​លើ​រណ្ដៅ ហើយ​វែក​ដី​លើ​នេះ​អោយ​កើតជា​ក្រឡុក​ជំរៅ ១​ទះ និង​មាន​មាត់ធំ​ជាង​១​ហត្ថ ។​

៥ការដាំ​

  • ដាំ​ពេលដែល​កូន​ក្នុង​ថ្នាល​មាន​កំពស់​ពាក់កណ្ដាល​ភ្លៅ ។​
  • រណ្ដៅ​បាន​រៀប​រួចហើយ តែ​ថ្ងៃ​ដាំ​ត្រូវយក​បង្គោល​តូច​១ បោះ​មាំ​ចំ​កណ្ដាល ហើយ​អោយនៅ​កំពស់​ត្រឹម​ចង្កេះ​ទៀត ។​
  • កូន​ខ្នុរ​លើ​ថ្នាល សំឡឹង​រើសយក​ដើម​ដែល​ល្អ​បំផុត រីឯ​កូន​ដ៏ទៃទៀត​ត្រូវ​ទុក​ក្នុង​ថ្នាល​សិន​ក្រែង​ត្រូវ​ការជួស ។​
  • លាយ​ជីទឹកធម្មជាតិប្ញជីអាចម៍​ជន្លេន​ជាមួយ​ទឹក​កូរ​អោយ​រលាយ​ផុ​កៗ​ចំនួន​កន្លះ​ថាំង ។​
  • ស្រោច​ទឹក​ថ្នាល​អោយ​ជោក គាស់​យក​ម្ដង​១​កូន​មក​ដាក់​ជ្រលក់​ក្នុង​ថាំង​ទឹកអោយ​ជ្រុះ​ដី​អស់ ហើយ​លើក​យកមក​ពិនិត្យ​ឫស ។​
  • កាត់​ឫសកែវ​ចោល​អោយ​សល់​តែ​៣​ធ្នាប់ ទើប​ខ្នុរ​មិន​លេង​កំពស់ និង​មិន​លេង​ដើម ដែលជា​កត្តា​អោយមាន​ផ្លែ​ច្រើន ។ ព្រោះ​កាល ណា​ឫសកែវ​ចុះ​ជ្រៅ ឫស​ខាង​អន់​បន្តិច ដោយនៅ​ខាង​ជ្រៅ​តែងតែ​សំបូរ​ទឹក​ច្រើនជាង ទើប​ឫសកែវ​វា​ផ្គត់ផ្គង់​ទឹកបាន​ល្អ​ដល់​ដើម ដែល​ធ្វើអោយ​ឫស​ខាង​ពុំ​ប្រឹង ទើប​មែក​ខាង​ខ្សោយ​ដែលនាំអោយ​ផ្លែ​តិច ។​
  • កូន​ណា​មាន​ឫស​ខាង​ធំ​តែ​២​សរសៃ ត្រូវ​ចោល ព្រោះ​កូន​ប្រភេទ​នេះ នៅ​ថ្ងៃក្រោយ​ពុំ​អោយ​ផល​ច្រើន​ឡើយ ដោយ​ឫស​ដែល​ត្រូវ អោយកំលាំង​មាន​តិច ស្វែងរក​ជី​ក្នុង​ទី​ដី​តូច ដើម​នេះ​លូត​មិនទាន់​គេ​ទេ ។​
  • កូន​ណា​មាន​ឫស​ខាង​ធំ​៣​សរសៃ​ចេញ​ស្មើ​មុំ (​គឺ​ចាក់ចេញ​ដោយមាន​ចន្លោះ​ទាំង​៣​ប្រហែល​គ្នា​) ចាត់​ថា​ជា​កូន​ល្អ​បង្គួរ ។​
  • កូន​មាន​ឫស​៤ ទៅ​៥​ធំៗ ចេញ​ស្មើ​មុំ គឺ​វា​ចេញ​រាយ​គ្នា​គ្រប់​ទិស​បានល្អ នោះ​ចាត់ជា​លេខ​១ ។ កូន​ប្រភេទ​នេះ​អោយកំលាំង​កសាង មែក​ខាង​ធំៗ បាន​៤ ទៅ ៥ ហើយ​លូតលាស់​លឿន​ណាស់ រហ័ស​ផ្លែផ្កា រីឯ​ផល​ក៏​ច្រើន និង​អាយុ​វែង​ផង ។​
  • ទិស​ណា​មាន​ឫស​ជាន់គ្នា​ត្រូវ​កាត់ចោល​ទុក​តែ​ឫស​ធំ ១ ទោះបីជា​ឫស​ធំ​២ ជាន់គ្នា ក៏ត្រូវ​កាត់​១​ចោល​ដែរ ។​
  • បានជា​ត្រូវ​ព​និត្យ​ឫស​ខាង ព្រោះ​ឫស​ខាង​ជា​អ្នកកំណត់​មែក​ខាង ។ ទិស​ណា​ដែល​គ្មាន​មែក​ខាង​ធំ គឺ​ទិស​នោះ​គ្មាន​ឫស​ធំ​នៅ ខាងក្រោម ។​
  • បើសិនណា​ជា​កូន​ដាំ​មាន​កំពស់​តែត្រឹម​ជង្គង់​គ្មាន​មែក ពេល​គាស់​ដាំ ត្រូវយក​កន្ត្រៃ​កាត់​ស្លឹក​ចោល​ពាក់កណ្ដាល​គ្រប់ៗ​ស្លឹក​។​
  • បើសិនណា​កូន​មាន​មែក​២-៣ ត្រូវ​កាត់​ចុង​មែក​ទាំងអស់​ចោល​ខ្លះ ដើម្បី​បន្ថយ​ផ្លូវទឹក​ចេញ​ទើប​ដើម​មិន​អន់ ។​
  • ត្រូវ​គាស់​ដាំ​ពេល​ស្លឹក​ចាស់ ។​
  • ត្រូវ​រើសយក​កូន​ដែលមាន​ឫស​ល្អ​បំផុត​ដាំ ហេតុនេះហើយ​បានជា​យើង​ត្រូវដាក់​គ្រាប់​ច្រើន​សំរាប់​រើស ។​
  • ពេល​ឫស​ជ្រលក់ជី ប្ញ​ផុ​ក​អាចម៍​ជន្លេន​រួចហើយ លើក​ដើម​នេះ​ទៅ​ដាក់អោយ​គល់​ដល់​ដី ។ ចង​ដើម​អែប​ជាប់​នឹង​បង្គោល​ឈរ​ត្រង់ ដោយ​ស្រទបចេក​ចំនួន​២​ចំណង ។ យកដៃ​ទាញ​ចុង​ឫស​ត​តាក​តាម​ទិស ។ ដៃ​ទាំង​២ យក​ដី​ម៉ត់​រោយ​ពីលើ​ឫស កម្រាស់​២​ធ្នាប់ ទើប​ខ្នុរ​រហ័ស​ប្រឹង ។ បន្ទាប់មក​ទាញ​ដី​លប់​ថែម បង្ហាប់​ដោយ​ដៃ​លុះត្រា​កំពុង ។ 
  • ​ត្រូវ​ដាំ​នៅ​ទីមួយ​ចំងាយ​ពីគ្នា​៧​ម៉ែត្រ ទើប​ងាយ​លើកដី ហើយ​ក្រោម​ខ្នុរ​ត្រូវដាក់​ម្នាស់​ខ្លះ ។​
  • ​ស្រទាប់​ពូន​ដំបូង តោង​ដាក់​ដីស្រទាប់លើ​
  • ស្រទាប់​ថែម​នេះ ជា​ដី​ជំ​រះ​ពូន​បណ្ដើរៗ ឬ​យក​ដី​ល្បប់​ដាក់​
  • កំពស់​លើក​ថែម ត្រូវអោយ​ខ្ពស់ជាង​ទឹក​ចំនួន​១​ហត្ថ ដោយ​ចាក់សំរាម​បន្តិចៗ​ដេញ​ចេញពី​គល់ ជា​រៀងរាល់ឆ្នាំ ។​
  • ដើម​ទុក​តែ​៣​សន្លឹក ហើយ​កំពស់​តែ​ជាង​១​ចំអាម​ក៏បាន​ដែរ ។ ធ្វើ​យ៉ាងនេះ​ទើប​ផ្នែក​លើ និង​ផ្នែក​ក្រោម​ស្មើគ្នា ព្រោះ​ពេល​ដក​មាន​ដាច់​ឫស​ឆ្មា​ជាច្រើន​ហើយ ។ គ្មាន​ប្រយោជន៍​នឹង​ទុក​ដើម​វែង​សំរាប់​មើល​សោះ ព្រោះ​ខ្នុរ​លូត​ដើម​លឿន​ណាស់ នៅពេលដែល​ប្រព័ន្ធ​ឫស​វា​ចាក់​ថ្មី​បានល្អ​ហើយ ។ កូន​ដំណាំ​ដែល​ដាំ​ហើយ​ក្រ​បែកមែក និង​សន្លឹក​ថ្មី គឺ​មកពី​ប្រព័ន្ធ​ឫស​វា​ចាក់​ថ្មី​ពុំ ទាន់​គ្រប់គ្រាន់ ។​

http://i744.photobucket.com/albums/xx90/pepperot/jackfruit01.jpg
 
៦ការថែទាំ​

  • ដាំ​រួច​ត្រូវ​គ្រប​ការពារ​មាន់​ដោយ​សំរាស់ ឬ​ធាងដូង ព្រមទាំង​បាំង​កំដៅ​ដោយ​បោះ​ធាងដូង​ពី​ខាងជើង អោយមាន​ម្លប់​គ្រប់គ្រាន់ រហូតដល់​មាន​ត្រួយ​ថ្មី ។ ដំណាំ​ទាំងអស់​គួរ​ដាំ​នៅក្នុង​ខែ​៤ ឬ​ខែ​៥​ទើប​មិនសូវ​ពិបាក​ថែ ព្រោះ​ឆ្លងកាត់​១​រដូវភ្លៀង ដំណាំ​អាចមាន ឫស​ច្រើន​ហើយ​ជ្រៅ ដែល​អាច​រស់​ដោយ​ខ្លួនឯង​នៅ​រដូវប្រាំង​ឆ្នាំក្រោយ ។​
  • ធ្វើ​កន្លែង​ស្រោច​ទឹកជា​ចង្អូរ​ទាប​ជុំវិញ ហើយ​នៅ​ចំ​ពីលើ​ចុង​ឫស ។ ជៀសវាង​កុំ​ចាក់ទឹក​ពាសវាល វា​មិនបានការ ខាត​ទឹក វា​ខុស​បច្ចេកទេស ។ ព្រោះ​ឫស​ដុះ​ចេញ ដំបូង​បំផុត គឺ​ស្វែងរក​ទឹក​មានទឹក​ទើប​បឺត​យកបាន​ទាំង​ជី ។ បើ​ទឹក​នៅ​ជិត​គល់​ហើយ តើ​ចាំបាច់​ខំ​ចាក់ ស្កាត់​ទៅរក​ពី​ឆ្ងាយ​មក​ធ្វើ​អ្វី ? ហេតុនេះហើយ​បានជា​ត្រូវ​ស្រោច​ទឹក​នៅ​ចុង​ឫស ហើយ​ចេះតែ​ពង្រីក​រង្វង់​ទឹក​ចេញ​ក្រៅ​ទៀត ដើម្បីអោយ​ឫស​ចាកចេញ​ឆ្ងាយ ទើប​ប្រមូល​ជី​ពី​រង្វង់​ផ្ទៃដី​ធំ​ទូលាយ បាន​ច្រើន​មក ចិញ្ចឹម​ដើម ទើប​ដើម​ឆាប់​ស្ទុះ ។​
  • បើ​លូតលាស់​ល្អ​ហើយ ត្រូវ​កុំ​ស្រោច​ទឹក​ពីលើ តែ​ត្រូវធ្វើ​អោយមាន​ទឹក​ល្មម​នៅ​ពាសពេញ​ក្នុង​ដី​ដោយ​អនុវត្ត​វិធី​ប្រើប្រាស់​ទឹក ក្រោម​ដី ។​

http://2.bp.blogspot.com/-R_vwFwM0Ohg/Th44vQdd6eI/AAAAAAAAAK4/4SWE4x4xWKY/s1600/Kathal-20.png
​៧ការតាក់តែង​មែក​

  • យើង​កំណត់​៣​ខែ ធ្វើការ​កាត់​តែង​មែក​ម្ដង ព្រោះ​ខ្នុរ​ចេញ​មែក​ឆាប់ ។​
  • ការ​កាត់​តែង​មែក គឺ​កាត់​មែក​មិនបានការ​ចោល​ខ្លះ​បណ្ដើរៗ បើ​ចាំ ១​ឆ្នាំ​កាត់​ម្ដង ត្រូវ​យឺត​ដំណើរ ព្រោះ​មកពី​មែក​ច្រើន​ស៊ីជី​ឥត ប្រយោជន៍ ។ អ្នកខ្លះ​បណ្ដោយអោយ​វា​ដុះ​តាមចិត្ត ស្រលាញ់​ភាព​ត្រសុំ​ខ្លាំង ជួនកាល​យល់ថា​ទុក​មែក​ច្រើន​ទើប​ល្អ ឬ​កាប់​ចោល ខ្លះ​ពុំ​ល្អ ។ ទោះ​ដើម​ត្រសុំ​ស៊ុន​ទ្រុប​ល្អ​ភ្នែក​ក្ដី ក៏​ខ្នុរ​នេះ​ពុំ​សូវ​ផល នឹង​នាំមក​នូវ​ជំងឺ​ដល់​ផ្លែ​ច្រើន​ផង គឺ​ច្រើន​រលួយ​ស្អុយ​ដោយ​ផ្សិត ។​
  • ការ​កាត់​តែង​មែក​ត្រូវ​ពិចារណា​តាម​ក្រិត​ក្រម​ឈើ​និ​មួយៗ និង​តាម​សិល្បៈ​ក្នុង​គំនិត​យើង ។​
  • ខ្នុរ​ផ្លែ​តាម​គល់ តាម​ដើម ជួន​គល់​ឫស​ក្នុង​ដី​ផង ។ ផ្លែ​តាម​មែក​ធំ​ផ្ដេក​និង​តាម​ដើមពី​ត្រឹម​១​សន្ទូង​ចុះ​ទើប​ល្អ ។ តែបើ​ផ្លែ តាម​ចុង​ឬ​មែក​តូច នោះ​ផ្លែ​ក៏​តូច ហើយ​ពិបាក​បេះ​ណាស់ ។ ហេតុនេះហើយ​បានជា​គេ​ត្រូវ​កាត់​តែង​មែក​ខ្នុរ​តំរូវ​យក​មែក​ធំ​នៅ កពស់ ៩​តឹក​ទៅ ១.២ ម៉ែត្រ​ពី​ដី​ចំនួន ៤ ទៅ ៥ ជុំវិញ​ហើយ​រក្សា​ចុង​ដើម​មិនអោយ​ខ្ពស់​ហួស ៤.៥​ម៉ែត្រ​ទើប​ល្អ ។​
  • មែក​ដែល​ត្រូវ​កាត់​មាន​ច្រើនបែប គឺ​ពួក​បំពង់​ត្រូវ​កាត់ចោល​ភ្លាម​កុំ​ទុកអោយ​ធំទាន់ ព្រោះ​ពួកនេះ​ស្រូប​ជាតិ​ពី​ដើម​ខ្លាំង​បំផុត ដែល​ធ្វើអោយ​ផ្នែក​ដទៃ​នៃ​ដើម​ខ្វះ​អាហារ ។ កាត់​មែក​សរសៃ​តូចៗ​ជាប់ៗ​គ្នា មែក​គង​គ្នា មែក​ងាប់​ចុង ។ កាលណា​កាត់ ត្រូវយក កំបោរ​លាប ។ កាត់​ដោយ​កាំបិត​មុត ហើយ​ប្រយ័ត្ន មិនអោយ​រយះ​សំបក ព្រោះ​កាលណា​មុខរបួស​ធំ មេរោគ​ចូល​ច្រើន ។​
  • មែក​ធំ​ទុក​៤​ឬ​៥​នេះ ត្រូវ​នៅ​គ្រប់​ទិស បើ​មែក​នៅលើ​ក្រោម​ជាការ​ឥតប្រយោជន៍ ព្រោះ​មែក​២​នេះ​ដណ្ដើម​ជី​គ្នា ។​
  • ការដែល​យើង​ដាំ​តិចតួច​នេះ ប្រាកដជា​យើង​រក​កន្ត្រៃ​កាត់​ពី​ផ្សារ​មិនកើត​ទេ ព្រោះ​ត្រូវ​ទិញ ។ ហេតុនេះ​យើង​ត្រូវ​ប្រើ​កូនកាំបិត​មុត កាត់កាល​វា​នៅ​តូចៗ ហើយ​ប្រើ​រណា​អារ​ដែក​មុខ ២​ដោយ​អារ​រួច​ត្រូវ​ជូត​មុខ​វា​ដោយ​ប្រេង ទើប​មិន​ច្រេះ ។​

http://metrovaartha.com/en/wp-content/uploads/sites/2/2014/11/jackfruit-tree.jpg
ក របៀប​កសាង​ទំរង់​ដើម​១​បែប​ទៀត 

  • បើ​ព្យាយាម​កាត់​មែក​លើ​ត្រង់​ពី​ដើម ឲ្យ​នៅ​កំពស់​ត្រឹម​ក្បាល ទាញ​មែក​ខាង​ដែល​នៅ​ខ្ពស់បំផុត​ឲ្យ​ផ្ដេក ហើយ​បណ្ដើរៗ​កាត់ សំអាត​គល់​មែក​ធំៗ ប្រហែល​ជិត​មួយ​ព្យាម កុំ​ឲ្យ​មានកូន​មែក​ថ្នាក់​ទី​២​ទៀត នោះ​ដើម​ខ្នុរ​នេះ នឹងមាន​ដើម​ធំ​តែត្រឹម​ក្បាល មែក​ធំ ច្រើន យ៉ាង​ស្រឡះ​កណ្ដាល​ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​យ៉ាងច្រើន ចាំង​ចំ​ដើម​និង​មែក​ធំៗ ។​
  • ការកសាង​មែក​របៀបនេះ ជា​វិធី​មួយ​ធ្វើ​ឲ្យ​ខ្នុរ​ផ្លែ​ច្រើន​ពុំ​សូវ​ទទួល​ជម្ងឺផ្សិត ហើយ​ងាយ​បេះ ។​

http://assets.globalfoodbook.net/wp-content/uploads/2015/11/Jackfruit..jpg
​ខ ការ​កាត់​តែ​ឫស​

  • ការ​កាត់​តែង​ឫស​នេះ ប្រជាកសិករ​នៅ​ជនបទ​យើង​ពុំ​ធ្លាប់​ដឹង​ទេ ។ យើង​កាត់​តែង​ឫស​ដើម្បីអោយ​ឫស​វា​បែក​តាំងពី​ជិត​គល់ ចង្អុល​ទៅរក​ទិស​តូចៗ​ច្រើន​ទៀត គឺ​កាត់​ក្នុង​គោលបំណង​អោយ​ឫស​រាយ​ក្រឡា​សព្វ​ដី​ដើម្បី​ប្រមូល​ជី​អោយបាន​ច្រើន​មក​ទ្រទ្រង់ ដើម និង​មាន​ផ្លែ​ច្រើន ។​
  • កាលណា​ឫស​ធំ​ខាង​៤ ឬ​៥ ហើយ​កាត់​តែង​បំបែក​វា​បាន​២​ជាន់ ឬ​៣​ជាន់​បែក​ស្ញេះ​ច្រើន​នោះ​គល់​ឫស​វា​រីក​ធំ ហើយ​គល់​របស់ ដើម​ក៏​រីកសាយ​ធំ​ជាង​ដើម​ឆ្ងាយ​ណាស់ ។ ហេតុអ្វី​បានជា​គល់​ល្ហុង​ឈ្មោល​តូច​ជាង​ល្ហុង​ញី​? ព្រោះ​ល្ហុង​ឈ្មោល​ឫសកែវ​ចុះក្រោម​១ សរសៃ ហើយ​ឫស​ខាង​តូចៗ តិច ឯ​ល្ហុង​ញី​គ្មាន​ឫសកែវ តែ​បែ​កឫស​ធំ​ខាង​ច្រើន ។​
  • ខ្នុរ​ចេញ​ឫស​ឆាប់​ណាស់​ត្រូវ​កាត់​តែង​លើក​ទី​១ នៅ ៣​ខែក្រោយ​ដាំ មាន​ចំងាយ ៣​តឹក​កន្លះ​ពី​គល់ រីឯ​របៀប​គូស​រង្វង់​សូម​មើល មេរៀន​ដើម​ស្វាយកែវចិន ។ គូស​រង្វង់​ហើយ ត្រូវ​ឈរ​កាប់​បែរមុខ​រក​ដើម​ទើប​ប៉ះ​ចុះ ទទឹង​ឫស​ដាច់​ភ្លាម តែបើ​ឈរ​ចំហៀង​ខ្លួន មុខ​ចប​ត្រូវ​ឋិត​នៅ​ស្រប​ជាមួយ​ឫស​ធំ​ដែល​ធ្វើ​ឲ្យ​ផ្លែចប​គាស់​ទាញ​ឫស​របើករបាញ​កញ្ឆក់​ដល់​គល់ ។ កាលណា​កាប់​បាន​ចង្អូរ​ជ្រៅ ជាង​១ ចំអាម​ហើយ​ត្រូវយក​ជីកំប៉ុស​គ្មាន​ដង្កូវ​ដួង​១​បង្គី​កំពុង​មក​លាយ​ជី លុះត្រា​ពាក់កណ្ដាល​រណ្ដៅ​វិញ ទើប​ប្រមូលយក​ដី​ជាតិ ឥដ្ឋ​ច្រើន​ពី​ក្រៅ​មក​លប់​បំពេញ​ថែម ។ យើង​ដាក់​ដី​ជាតិ​ឥដ្ឋ​ច្រើន​ព្រោះ​មិន​ចង់អោយ​ឫស​ចាក់​ឡើងលើ​ហើយ ការពារ​មិនអោយ ចែ​ពង​ដាក់​ដី ។​
  • កាត់​តែង​ឫស​លើក​ទី​២ នៅ​៤​ខែក្រោយ​ទៀត គឺ​ក្នុង​ខែប្រាំង បើសិនណា​ជា​ខ្នុរ​លូត​ល្អ ។ របៀប​ធ្វើ​ដូច​មុន​ទៀត​តែ​យក​រង្វង់​៥​តឹក លើក​នេះ​ដាក់​ជីកំប៉ុស​២​បង្គី​កំពុង ព្រមទាំង​លប់​ដោយ​ដី​មាន​ជាតិ​ឥដ្ឋ​ច្រើន​ទៀត ។ សូម​ជីករណ្ដៅ​រង្វង់​នេះ​អោយ​ជ្រៅ​ជាង​រង្វង់​ជីក មុន​បន្តិច ។​
  • យើង​កាត់​តែង​ឫស​ខ្នុរ​បី សារ​នេះ ជាការ​ប្រសើរ​ណាស់ ។ ពេល​កាត់​ឫស​ត្រូវតែ​កាត់​មែក​តូច​ចោល​ខ្លះ​ទើប​ខ្នុរ​មិន​អន់ ។​

៨-ការប្រើជី     
វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំខ្នុរ
  
ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់

  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ

លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
ខ. វិធីប្រើប្រាស់ជី​ PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ

  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ

លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
គ. វីធីប្រើជី PN​​ លើដំណាំដាំ ហើយ
        ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១

  • មេជី ២ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ២ គំរប
  • មេអ័រម៉ូន ២ គំរប
  • ទឹក ១០លីត្រ

លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១ខែ ។
http://img.wonderhowto.com/img/36/20/63535251415776/0/cut-jack-fruit.1280x600.jpg
​៩កិច្ចការពារ​ដួង​

  • តាំងពី​ឆ្នាំ​ដំបូង ដី​សើ​លើ​បំផុត​ជិត​ដើម​មិនអោយ​មាន​សម្រាម មិន​សើម ព្រោះ​ខ្លាច​ចែ​ពង​ដាក់​ដែលនាំអោយ​ដួង​ស៊ី​ឫស​នៅ​ឆ្នាំ បន្ទាប់ៗ ។​
  • ដាំ​បាន​១០​ខែ​ហើយ ដី​ចំងាយ​៧​តឹក​ពី​គល់ ត្រូវតែ​ជា​ដី​កំពុងមាន​ជាតិ​ឥដ្ឋ​នៅ​សើ​លើ​រលីង​ស្អាត​ស្ងួត ។​
  • តាម​សំបកខ្នុរ​ធំ​ដែលមាន​ហូរ​ជ័រ ត្រូវយក​កាំបិត​មុត​ស្រួច ចៀរ​សំបក​តាមរក​ដង្កូវ​ដួង រួច​លាប​កំបោរ​ភ្ជិត​វិញ​ការពារ​កុំអោយ មេរោគ​ចូល ។​

http://previews.123rf.com/images/bdspn/bdspn1007/bdspn100700031/7413616-Giant-Jackfruit-of-Indian-subcontinent--Stock-Photo-jackfruit-fruit.jpg
​១០ការធ្វើអោយ​ដី​មាន​ជី​ល្អ​

  • សូមកុំ​ប្រើ​ជីគីមី​នាំអោយ​អស់ប្រាក់ ហើយ​ការប្រើ​ជីគីមី​នេះ​មាន​ភាពស្មុគស្មាញ​ណាស់ តែង​នាំអោយ​ខូច​ដី និង​នាំអោយ​ដំណាំ មាន​ជំងឺ​ច្រើន​នៅពេល​ក្រោយ ។​
  • ប្រការ​ដែល​ល្អ​បំផុត​ក្នុងការ​ធ្វើអោយ​ដី​មាន​ជី​ល្អ ត្រូវធ្វើ​អោយ​ដី​ចំងាយ​លើសពី​១​ម៉ែត្រ ពី​គល់​សំបូរ​ពួក​ពុកៗ ហើយ​ឧស្សាហ៍ កាប់​ផ្លាក់​ត្រឡប់​កប់​ស្មៅ សំរាម​ស្លឹកឈើ​ចុះក្រោម និង​ជន្លេន​ទ្រ​ក​ដាក់​លុះត្រាតែ​អាចម៍​ជន្លេន​ពោរ​លើដី ។​
  • ខ្នុរ​ចូលចិត្ត​ដី​សំបូរ​ជាតិ​ពុកៗ ។​

http://rmqld.com.au/wp-content/uploads/2012/05/jackfruit_1.jpg
​១១ការ​ទ្រទ្រង់​នា​រដូវប្រាំង នៅពេល​មិនទាន់​ផ្លែ​

  • តាំ​ពី​ឆ្នាំ​ទី​១ ដល់ទី​៥ ត្រូវ​អនុវត្តតាម​មេរៀន វិធី​ប្រើប្រាស់​ទឹក​ក្រោម​ដី គឺ​មិនត្រូវ​ស្រោច​ពីលើ​ទេ ។​
  • ​ការ​ទ្រទ្រង់​ទឹក​នា​រដូវប្រាំង​ចាប់ពី​ពេល​ហូត​ផល​បាន​
  • លុះដល់​ខ្នុរ​អោយ​ផ្លែ​ច្រើន​ហើយ មិនត្រូវ​អោយ​វា​លូតលាស់​ត្រួយ​ច្រើនសារ​គ្មាន​រដូវ​សំរាក​ទេ ។ ពេល​សំរាក​របស់​ខ្នុរ​ឬ​ឈើស៊ីផ្លែ ដទៃទៀត​មានការ​ចាំបាច់​បំផុត គឺ​ដើម្បី​ប្រមូល​កំលាំង​ចិញ្ចឹម​ទុក​ក្នុង​ដើម និង​ក្នុង​មែក​ធំៗ ។ បើសិនជា​វា​បែក​ត្រួយ​ថ្មី សារធាតុ ចិញ្ចឹម​ត្រូវ​ចេញទៅ​ពង្រីក​ត្រួយ​ថ្មី​អោយរ​ហក់ ដូច្នោះ​ខ្នុរ​ត្រូវអស់​ជាតិ​ក្នុង​ដើម ដើម្បី​បញ្ចេញ​ផ្កា ផ្លែ​តាម​រដូវ ។ យ៉ាង​នេះហើយ ដែល​ឈើ​អ្វី​ក៏ដោយ កាលបើ​វា​លេង​ដើម​ហើយ​នោះ ផ្កា ផ្លែ​ពុំ​បានល្អ​ឡើយ ។ 
  • ចុងរដូវ​ភ្លៀង​ត្រូវ​កាប់​ផ្លាក់​ចំងាយ​ពី​គល់​ជាង​១​ម៉ែត្រ ដោយ​ពុំ​ចាំបាច់​បំបែក​អោយ​ល្អិត​ទេ ។ ពង្រាយ​សំរាម ស្លឹកចេក ជ​ញ្ច្រាំ​ង ធាងដូង​កាត់​ខ្លីៗ ។ នៅ​ចុងរដូវ​ភ្លៀង​ខ្នុរ​ផ្លែ​១ សារ​ទៀត តែ​អាច​មានទឹក​គ្រប់គ្រាន់​សំរាប់​ទ្រទ្រង់​ផ្លែ ។ យើង​កាប់​ដី​ហាល​ដោយ​មិន បំបែក ដើម្បីអោយ​ខ្នុរ​សំរាក​ក្នុង​ខែ​១ ទៅ​ខែ​៣ ហើយ​ដី​ផុស​ល្អ​សំរាប់​ខ្នុរ​ជាប់​ផ្លែ​នៅ​ខែ​៤​ឬ​៥ ។​

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcSPV0BNy5_E6bPmtcKWhdg6v20BaNyE6H_-1R2ZhY-97kf5dxy2vw
​១២ការចេញ​ផ្កា និង​ថែ​ផ្លែ​

  • បើ​ដាំ​គ្រាប់​ក្នុង​អាយុ​៣​ឆ្នាំ អាចមាន​ផ្កា តែ​កុំអាល​ទុក​នៅ​លើក​ទី​១ ចាំ​ដល់​ផ្កា​នៅ​ចុងឆ្នាំ​សឹម​ទុក​ផ្លែ​តែ​១ គ្រាន់​ជា​កំលាំងចិត្ត ។​
  • ក្នុង​១​ឆ្នាំ ខ្នុរ​ចេញ​ផ្កា​២​ដង លើ​កទ​១ នៅ​ខែ ៤-៥ ឯលើ​ក​ទី​២ នៅ​ខែ​៩ ទៅ​១១ ។​
  • នៅ​ឆ្នាំ​ទី​៥ ទី​៦ យើង​ទុក​ផ្លែ​បង្កើន​ឡើង​ខ្លះ តែ​ត្រូវ​មើល​ពី​កំលាំង​ខ្នុរ​ផង ។ បើ​ផ្លែ​មិន​ស្ទុះ​ឬ​មានរ​លុក​នេះ​បង្ហាញថា '' ហួសកំលាំង​វា​'' ។​
  • ពី​ឆ្នាំ​ទី​៨​ឡើង យើង​ទុក​ច្រើន ។ បើ​ចេញ​ផ្កា​ច្រើនទង យើង​ទុក​ក្នុង​១​ទង តែ​ផ្លែ​ល្អ​១ បើ​ចេញ​ផ្កា​តិច​យើង​អាច​ទុក​ភ្លោះ​គឺ ១​ទង​ផ្លែ ល្អ​២ ។​
  • បើ​វា​កាន់​ផ្គុំ​ច្រើន​រហូតដល់​ហួសកំលាំង នោះ​វា​នឹងរ​លុក ឬ​ស្អុយ​ជា​បន្ត ហើយ​ផ្លែ​ក៏​មិនធំ ។ ដូច្នោះ​ការ​ទុក​ច្រើន​ពី​ដើមទី​ទៅ​ពុំ​ល្អ ទេ គឺ​បេះ​ចោល​ជាមុន ដោយ​ទុក​ចំនួន​តិច​ល្មម​បាន​ហើយ ទើប​ផ្លែ​ធំ​ល្អ​មាន​តំលៃ ។​
  • កាលណា​ឃើញ​ក្ដិ​ប​ឃ្វៀត​ត្រូវ​បេះ​ចោល ។​
  • កាលណា​ផ្លែ​ធំ​ហើយ​ស្អុយ​ដុំៗ បើ​មាន​ស្រមោច​ខ្មៅ​ចូល នោះ​អាច​ល្អ​វិញ​បាន ដោយ​គ្រាន់តែ​កំពិត​១​ដុំ ព្រោះ​ការ​ស្អុយ​នេះ​មកពី​សត្វ​ពង​ដាក់​កើត​ដង្កូវ ។ ពេល​ស្រមោច​ចូល​ស៊ី​ដង្កូវ​ផ្លែ​ខ្នុរ​ក៏​សេះ​ដំបៅ​វិញ ។​
  • គួរ​យក​ក្រដាស​ស៊ីម៉ង់ត៍​ធ្វើ​ថង់​ស៊ក​ស្រោប​ការពារ​ផ្លែ ។

http://www.homeremedyhacks.com/wp-content/uploads/2015/07/Benefits-of-Jackfruit.jpg
១៣ការធ្វើអោយ​ផ្លែ​ផ្អែម​

  • ខ្នុរ​ផ្លែ​បណ្ដាក់​គ្នា ដែលជា​កាពិ​បាក ១​ក្នុងការ​ធ្វើអោយ​ផ្លែ​វា​ផ្អែម ព្រោះ​ការធ្វើអោយ​ផ្លែ​អាចដាក់​ម្ស៉ៅ​ក្លែប​ច្រើន​ទើប​ផ្អែម​ពេល​ទុំ ផ្លែ​ដែល​នៅ​ខ្ចី​និង​ក្ដិ​ប​ត្រូវ​អាក់​បន្តិច ។​
  • ធ្វើអោយ​ផ្អែម កឺ​មុន​បេះ​១០​ថ្ងៃ ត្រូវអោយ​ជាតិ​ក្បុង ។ ប្រើ​ផេះ​ធាងដូង ឬ​ផេះ​ផ្ទី ឬ​ផេះ​សំបក​ផ្លែ​គ ៥​គីឡូក្រាម លាយ​ទឹក​១​ប៉ោត ស្រោច​យឺតៗ ចំងាយ​១ ម៉ែត្រ​ពី​គល់​អោយ​ទឹក​ក្បុង​ជ្រាប​ស្រុត​ចុះក្រោម ។ វិធី​នេះ​អនុវត្ត​ដូចគ្នា​នឹង​ពេល​ដែលមាន​ផ្កា​ច្រើន ដើម្បី​ជួយ​អោយ​វា​ជាប់​ផ្លែ​ល្អ ព្រោះ​ជាតិ​ក្បុង​ឃាត់​ឈើ​មិនអោយ​ស្រូបទឹក​ច្រើន និង​មិនអោយ​ជាតិ​អា​ហ្សូ​ត​បញ្ចេញ​សកម្មភាព ក្នុង​ដើម ទើប​ខ្នុរ ឬ​ឈើ​ដទៃទៀត​អាច​កាន់​ផ្កា​ល្អ បើ​គេ​ដាក់​ក្បុង​អោយ​វា នៅពេល​ផ្កា​ស្រុះ ។ ប៉ុន្តែ​នៅ​រដូវប្រាំង ប្រើ​ជាតិ​ក្បុង​ក្នុង​ដំណាំ​មិន​បានទេ​ព្រោះ​ធ្វើអោយ​ដំណាំ​រឹតតែ​ស្រក​ទៀត ដោយ​វា​ស្រូបទឹក​ពុំបាន​ច្រើន ។​

https://happybodyformula.com/wp-content/uploads/2016/06/jackfruit-recipes-6.jpg
​១៤ការ​ហូត​ផល​

  • ខ្នុរ​ទុំ​មាន​ស្លឹកត្រចៀក​ទង​លឿង ។​
  • ខ្នុរ​ចាស់​ក្រឡា​វា​ឡើង តែ​ពូជ​ខ្លះ​ក៏​ក្រឡា​វា​ពុំ​ព្រម​ឡើង​ដែរ ដូច្នោះ​តាមតែ​យើង​ចំណាំ​ចុះ ។​
  • កុំ​ទុកអោយ​ខ្នុរ​ទំ​ដើម ព្រោះ​វា​ថយ​ជាតិ​ស្ករ ហើយ​ជ្រុះ​ខូច ។​
  • ត្រូវ​បេះ​ខ្នុរ​ពេញ​ចំណាស់​មក​បន្ទុំ ដោយ​កាត់​ទង​អោយអស់ ហាល​១​ថ្ងៃ ទើប​ឆាប់​ទុំ ។​


១៥ចំណុច​ត្រូវ​តំរៀប​
ត្រូវ​តំរៀប​បញ្ឈរ​ក្បាល​ផ្លែ​ចុះក្រោម នៅលើ​ទី​ស្ងួត ឬ​បន្ទះក្ដារ ព្រោះ​ត្រង់​ក្បាល​មានតែ​ស្រកី ព្រមទាំង​បណ្ដូល​រឹង ជាហេតុ​អាច រក្សា​តួខ្លួន ដែល​សំបូរ​ក្លែប មិន​ឲ្យ​មាន​ទំងន់​សង្កត់​ត្រូវ ទើប​ក្រ​ប៉​ល់​ជោរ ម្យ៉ាងទៀត​កុំអោយ​ប្រឡាក់ ឬ​ប៉ះ​ដី ទើប​អាច​រក្សាបាន ច្រើន​ថ្ងៃ មិន​រលួយ​ដុំៗ ដែល​នាំ​ឲ្យ​មាន​ពេល​វែង​ក្នុងការ​លក់ដូរ​លើ​ទីផ្សារ ។​
១៦ចំណុច​ដែល​ត្រូវ​កាត់​ទង​យក​ផ្លែ​

  • ត្រង់ចំណុច​ដែល​ខ្នុរ​ចេញ​ផ្កា វា​ហាក់ដូចជា​ដុះ​ចេញ​នូវ​ខ្នែង​នៃ​មែក​មួយ​យ៉ាង​ថ្លោស មាន​ទាំង​សន្លឹក រួច​បន្តុប​ទៅដោយ​ផ្កា​នៅ ខាងចុង (​ក្ដិ​ប​តំបូង​)
  • ពេល​បេះ​ផ្លែ តោង​កាត់​ទុក​គល់​ទង​ប្រហែល​២​ថ្នាំងដៃ ព្រោះ​យើង​សង្កេតឃើញ​ខ្នុរ តែង​ចេញ​ផ្កា​ត្រង់​កន្លែង​ធ្លាប់​ចេញ​នេះ រហូតដល់​មាន​សណ្ឋាន​ដូចជា​ពក​១​ដុំ ។​

http://absfreepic.com/absolutely_free_photos/small_photos/jack-fruit-on-white-plate-5760x3840_19664.jpg
​១៧កាត់​តែង​មែក​ក្រោយ​ហូត​ផល​

  • បេះ​ផ្លែ​អស់​ត្រូវ​កាត់​កូន​មែក​ស្តុក​ជិតគ្នា កូន​មែក​ចាក់​ចុះក្រោម មែក​គង​គ្នា កាត់​មែក​ចុង​ខ្លះ​អោយ​ស្រឡះ​ចូល​ពន្លឺ ។ បើ​បំពង់​វិញ អោយតែ​ចេញ ត្រូវ​ប្រ​លះ​ភ្លាម​កុំ​ទុកអោយ​ធំទាន់ ព្រោះ​ទុក​ធំ​នាំ​អោយអស់​ជាតិ​ពី​ដើម​ច្រើន និង​ពេល​កាត់ វា​មាន​ស្នាម​ធំ នាំអោយ មេរោគ​ចូល ។​
  • ផ្លែ​បេះ​ហើយ យើង​កាត់​កូន​មែក​ចោល​ច្រើន​បន្តិច ទើប​រក្សា​កំលាំង​ដើម​បានល្អ ។​

១៨ការ​កាត់​តែង​មែក​មុន​ផ្កា​

  • ដោយ​ខ្នុរ​ផ្លែ​២​សារ​ក្នុង​១​ឆ្នាំ ដូច្នោះ​ក្រោយ​កាត់​មែក​បន្ទាប់ពី​បេះ​ផ្លែ​អស់​តែមួយ​រយៈ​ខ្លី ខ្នុរ និង​ចេញ​ត្រួយ​ទៀត ។​
  • ពេល​ត្រួយ​នេះ​ចាស់​មែនទែន​ហើយៗ​ជិត​ដល់​ពេលចេញ​ផ្កា​ទៀត យើង​ត្រូវ​ពិនិត្យ​កាត់​មែក​តូចៗ​ល្អិត​ចាក់​ចុះក្រោម​មែក​ចង្អៀត មែក​គង​គ្នា មែក​បំពង់ មែក​ងាប់​ចោល​១​សារ​ទៀត​។ កាត់​អោយ​មើលឃើញ​ស្រលះ មាន​ពន្លឺ​ថ្ងៃ​ចាំង ឆ្លងកាត់​ដើម​បាន ។​

យើង​ដាំ​ខ្នុរ​នេះ មិនមាន​ហត់នឿយ​ទេ សូម្បីតែ​ប្រពន្ធ និង​កូនតូច​របស់​យើង ក៏​អាចជួយ​បានដែរ ព្រោះ​វា​សុទ្ធតែ​ការងារ​ស្រាលៗ ដូចជា​ហាត់ប្រាណ ដូចជា​ការកំសាន្ត នឹងធ្វើ​ដោយ​សប្បាយ​ដោយ​ក្ដីសង្ឃឹម ។ សប្បាយ​ព្រោះ​គ្មាន ជាប់បំណុល​ការប្រាក់​គេ សង្ឃឹមថា​ពេលខាងមុខ ខ្នុរ​ចែកចំណេញ​អោយ​យើង​រាល់​ឆ្នាំ ហើយ​ទឹក​លុយ​នេះ​ធំ​ណាស់ ព្រោះ​ផ្លែ​ខ្នុរ រណាំង​ធំ​១​ពុះ​លក់បាន​ប្រាក់​ដល់​ទៅ ១​ម៉ឺន​រៀល ។ បើ​រៀប​ដី​ល្អ​ដូច​ណែនាំ ខ្នុរ​អោយ​ផល​លើសពី​៥០​ផ្លែ ក្នុង​១​ឆ្នាំ ៕

១៩-ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣ឆ្នាំ អាចប្រមូលផលបានហើយ។

Souces: http://www.cnadcambodia.org/

ព័ត៌មានផ្សេងៗទៀត