Choose Language:   kh | en
តើយើងជានរណា
ការបរិច្ចាក

កំពុងសាងសង់!

ការបរិច្ចាក
យើងជានណា?

សមាគម អភិវឌ្ឍន៍សហគមន៍កសិកម្មកម្ពុជា ដែលហៅកាត់ថា " A.C.C.D.A" គឺជាសមាគមមិនមែនស្វែងរកប្រាក់ចំណេញដែលសព្វថ្ងៃនេះ ពួកយើងបាននិង កុំពុងធ្វើការជាមួយ ប្រជាកសិករ ព្រមទាំងសហគមន៍ស្រែចំការនៅតាមជនបទ។ មិនតែប៉ុនណ្ណោះពួកយើងបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីពង្រឹងការអភិវឌ្ឍន៍សម្ថភាពសហគមន៍ក្នុងការធ្វើើកសិកម្ម និង បង្កើតឲ្យមាន ផលិតផល កសិកម្មដ៏សម្បូបែបដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ លើសពីនេះទៅទៀតយើងក៏បានជួយជ្រោមជ្រែងដល់ប្រជាកសិករក្នុងការលើកទឹកចិត្តពួកគេក្នុងការធ្វើកសិកម្មដើម្បី ទទួលបានប្រាក់ចំណូល ខ្ពស់ ព្រមទាំងទទួលបានការងារធ្វើ និង ការពារការក្រខ្វក់បរិស្ថានបានថែមទៀតផង។ បន្ថែមពីនេះទៅទៀតក៏បានធ្វើឲ្យវិស័យសេដ្ឋកិច្ចមានការ កើនឡើង និង ការអភិវឌ្ឍន៍សង្គមនានា។

យើងក៏បានព្យាយាម ក៏ដូចជាពង្រឹងទៅលើគុណភាពនៃថ្នាលបណ្តុះ និង ដីស្រែព្រមទាំង គ្រាប់ពូជកសិកម្មផ្សេងៗ ដែលយកមកធ្វើជាគ្រាប់ ពូជកសិកម្ម។ របៀបនៃការអភិវឌ្ឍន៍ដីស្រែ ឬថ្នាលបណ្តុះឲ្យមានគុណភាពគឺយើងត្រូវហាលដីដែលភ្ជួហើយទុកឲ្យបានយូរហូតបានត្រូវទឹកនិង ងាប់ស្មៅដែលដុះនៅលើើដីស្រែនោះ។ ជាងនេះទៅទៀតនោះយើងក៏៏បាន អភិវឌ្ឍន៍គម្រោងសហគមន៍ដើម្បី ទ្រទ្រង់ទៅលើរបរកសិកម្ម និង ផ្គត់ផ្គង់ចង្វាក់់ផលិតផលលកសិកម្មផងដែរ។ បន្ថែមពីនេះទៅទៀតនោះ គឺដើម្បីឲ្យមានការកើនឡើងការសម្រេចបាន នៃរបរកសិកម្មជាច្រើន តាមរយៈការលេចចេញនូវកសិផលដែលមានតម្លៃខ្ពស់ជាពិសេសកាត់បន្ថយចំណាយថ្លៃដើមនៃផលិតផលជាមួយនឹងការទទួលបានទិន្នផល ខ្ពស់ និង ទទួលបាន ចំណូលកើនឡើងដោយធានាបានទីផ្សារជាក់លាក់់ ព្រមទាំងផលិតផលដែលមានតម្លៃខ្ពស់ផងដែរ។ ទទន្ទឹមនឹងនេះទៅទៀតនោះគឺដើម្បីពង្រឹងពង្រីងឪកាសសម្រាប់ការអផិវឌ្ឍន៍ ការវិនិយោគក្នុងការទ្រទ្រង់ទៅលើកំំណើននៃចង្វាក់កសិកម្មដែល បានផ្តាច់ជាយូណាស់មកហើយ ជាពិសេសគឺសម្រាប់កសិករ និង សហគមន៍ផងដែរ។