Choose Language:   kh | en
តើយើងជានរណា
ការបរិច្ចាក

កំពុងសាងសង់!

ការបរិច្ចាក
ទស្សនវិស័យ និង បេសកម្ម

ទស្សវិស័យ

"រួមគ្នាដើម្បីធ្វើឲ្យសហគមន៍របស់យើងកាន់តែប្រសើឡើង"

ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាគឺជាប្រទេសមួយដែលប្រជាជនប្រកបករបរសិកម្មស្មើនឹង ៨០%នៃប្រជាជនសរុប។ ទោះជាយ៉ាងណាក៏ដោយ គេក៏បានសង្កេត ឈើញថាមានជាជាជនជាច្រើននៅនៅតែមានភាពក្រីក្រនៅឡើយការរស់នៅគឺរបស់ពួកគេគឺ មិនទាន់មានលក្ខណៈសមរម្យ។ ជាកាពិតប្រជាជនកម្ពុជាទាំងនោះ គឺ ពុំទាន់ទទួលបានការអប់រំផ្នែកបច្ចេកវិទ្យាកសិកម្មគ្រប់គ្រាន់នៅឡើយ ហើយរបរកិកម្មរបស់ពួកគេក៏មិនទាន់មបានទូលំទូលាយផងដែរ ដែលធ្វើឲ្យគុណភាព និង បរិមាណផលិតផលនៅមានកំរិត។ បន្ថែមជាងនេះទៅទៀតនោះ ប្រជាជនមានការប្រកួតប្រជែងច្រើនក្នុងការស្វែងរកទីផ្សារកសិកម្មរបស់ពួកគេនៅពេលដែល រដូវកាលច្រូតកាត់ របស់ពួកគេត្រូវបានបញ្ចប់។ ហើយតម្លៃស្រូវរបស់គាតក៏ចាប់ផ្តើមមានតម្លៃទាបនៅពេលដែលប្រមូលផលបានហើយ។ យើងសង្ឍឹមយ៉ាង មុតមាំថា ការងាររបស់យើងគឺ " អភិវឌ្ឍន៍ បង្កើតឲ្យមានផលិតផលចំរុះ ព្រមទាំងបាសាចនូវព៌តមានបច្ចេកវិទ្យាទំនើបទៅដ់ប្រជាជន តាមរយៈប្រពន្ធ័បច្ចេកវិទ្យាទំនើប ធានាឲ្យមាននិរន្តភាពទីផ្សារ ព្រមទាំង អភិវឌ្ឃន៍ធនធានមនុស្សក្នុងការជំរុញផ្សព្វផ្សារវិស័យកសិកម្ម និង ការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសកម្ពុជា។

បេសកម្ម

"ធ្វើឲ្យសហគម្មន៍កាន់តែប្រសើឡើងដើយផ្តល់ជូននូវ ចំណះដឹងក្នុងការធ្វើកសិកម្មដើម្បីពង្រឹង គុណភាព និង បរិមាណនៃផលិត ផលកសិកម្ម"

ហេតុដូច្នេះ ACCDA គឺកំពុងធ្វើការដើម្បីផ្តល់ជូននូវ ការអប់រំផ្នែកកសិកម្ម ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ពង្រឹងផ្នែកផលិតផល កសិកម្មការផ្តល់នូវ ឪកាសការងារជាច្រើនក៏ដូចជាឪកាសនៃការធ្វើជំនួញ ព្រមទាំងទទួលបានផលិតផលគ្រប់គ្រាន់ និង ការធ្វើកសិកម្មប្រកប ទៅដោយគុណសម្បត្តិគ្រប់គ្រាន់ និង មានវិជ្ជាជីវៈផងដែរ។ លើសពីនេះទៅទៀតនោះ ដើម្បីបង្កើននូវផលិតភាពរបរកសិកម្ម និងសម្រេចបាន ទីផ្សារនាំចេញតាមរយៈប្រជាកសិករ។